header ads

Sponsor

ព្រះវិហារៈ ប្រជាកសិករខេត្តព្រះវិហារ កំពុងតែមមាញឹកក្នុងការប្រមូលផលដំណាំល្ពៅ លក់ឲ្យឈ្មួញ បន្ទាប់ពីហាងឆេងផ្លែល្ពៅ លក់បានតម្លៃខ្ពស់ បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះថា សម្រាប់ផ្ទៃដីដាំដំណាំល្ពៅក្នុងខេត្តព្រះវិហារ មានប្រមាណចំនួន ២,០០០ហិកតា។ ផ្តល់ទិន្នផលជាមធ្យមប្រមាណ ២៥តោន ទៅ៣០តោន ក្នុងមួយហិកតា។

ប្រធានមន្ទីរបានបន្តថា បច្ចុប្បន្ននេះ ប្រជាកសិករក្នុងខេត្តព្រះវិហារ កំពុងតែសម្រុកប្រមូលផលដំណាំល្ពៅលក់ឱ្យឈ្មួញ ដោយក្នុងមួយគីឡូក្រាម បានតម្លៃ២,៥០០រៀល គឺខុសគ្នាឆ្ងាយណាស់ ពីឆ្នាំមុនៗ ហើយឈ្មួញមកទិញដល់ចំការតែម្តងមិនបាច់បេះដឹករកទីផ្សានោះទេ។

លោក ពឹង ទ្រីដា បានបញ្ជាក់ថា នៅក្នុង៨ស្រុក ក្រុងនៃខេត្តព្រះវិហារ ដំណាំល្ពៅ មានដាំនៅក្នុងក្រុងព្រះវិហារ ស្រុកសង្គមថ្មី និងស្រុកគូលែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post