header ads

Sponsor

ព្រះសីហនុៈ នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ សហការជាមួយអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង បាន​ចុះមកឃាត់ជនជាតិចិន សរុប៦៨នាក់ នៅ​ចំនួន​៣ទីតាំងផ្សេងគ្នា។

ទីតាំងទី១ ស្ថិតនៅផ្ទះវិឡា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (មុខស្រះទឹកស្រាបៀរអង្គរ) ឃាត់ខ្លួនម្នាក់។ ២/ផ្ទះវិឡា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ (ម្តុំអង្គការម្លប់តាប៉ាង) ឃាត់ខ្លួនម្នាក់។ ៣/នៅសណ្ឋាគារ ណាន ហៃ ស្ថិតនៅភូមិ២សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនចំនួន៦៦នាក់។ សរុបទាំងអស់ចំនួន៦៨នាក់ (ជនជាតិចិន) ក្នុងនោះមានដីកាឃាត់ខ្លួនមកពីប្រទេសចិនចំនួន៣៩នាក់។

ក្រោយឃាត់ខ្លួន ជនសង្ស័យចំនួន៦៨នាក់ បានប្រគល់ឲ្យស្នាក់ការត្រៀមបណ្តេញចេញ របស់នគរបាលក្រសួងមហាផ្ទៃស្ថិតនៅ(ទំនប់រលក)ភូមិ៣សង្កាត់លេខ០១ ក្រុង-ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នកម្លាំងសម្ថកិច្ចកំពុងស្រាវជ្រាវតាមដានបន្ត៕

ផ្ដល់សិទ្ធិដោយ៖Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post