header ads

Sponsor

ព្រះសីហនុៈ គិតត្រឹមម៉ោង៦ម៉ោងព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនដល់២៤នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស២នាក់ទៀត ដែលជាអ្នកខេត្តព្រៃវែង នៅក្នុងគំនរបាក់បែកនៃអគារ។

ចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៧រូប ក្នុងនោះស្លាប់ចំនួន២៤នាក់ (ស្រី៤នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី២នាក់)។

សូម​រំលឹកថា កាលពីថ្ងៃទី២២ មិថុនា មានករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post