header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្ដ LEXUS RX330 មួយគ្រឿង បើ​កចុះពីស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មបាក់អស់មួយផ្ទាំង ចំណែកឯរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ បើកទៅមុខលែងរួច សំណាងល្អ  មិនណ្ដាលឲ្យមនុស្សរងរបួសនោះទេ តែបែរហៅគ្នីគ្នា មកជួញរុញថយក្រោយបានជិត១០ម៉ែត្រ ហៅរថយន្តស្ទូចមកអូសយកចេញ តែសមត្ថកិច្ចមូលដ្ឋាន រារាំងមិនអោយស្ទូចចេញ ព្រោះបានរាយការណ៍ប្រាប់ចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងហើ​យ ចាំយូរពេកស្រាប់តែអារម្មណ៍មិនល្អមួរម៉ៅ រករឿងប្រមាថទៅលើសមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងថា "ធ្វើការ យឺតយ៉ាវណាស់ជិត៣ម៉ោងហើយ"

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖១០នាទីយប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតលើកំណាត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-8982 បើកបរដោយបុរសស្រវឹងស្រាជោកជាំម្នាក់ បានធ្វើដំណើរចុះពីស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មបាក់អស់មួយផ្ទាំង ចំណែកឯរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ បើកទៅមុខលែងរួច សំណាងល្អមិនណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

សាក្សីបន្តថា ភ្លាមៗគេឃើ​ញអ្នកបើ​ករថយន្តបង្ក មិនព្រមចុះពីលើ​រថយន្តទេ តែបែរហៅគ្នីគ្នា មកកន្លែងកើតហេតុ  មានទាំងរថយន្តស្លាកលេខនគរបាល និងរថយន្តស្លាកលេខធម្មតា និងម្នាក់ទៀតជិះម៉ូតូមកដល់កន្លែងកើ​តហេតុ ហើ​យនាំគ្នាជួញរុញរថយន្តថយក្រោយបានជិត១០ម៉ែត្រ រួចហៅរថយន្តស្ទូចមកបម្រុងអូសយកចេញពីកន្លែងកើ​តហេតុ តែសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ រារាំងមិនអនុញ្ញាត​អោយស្ទូចចេញ ព្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ នៃអធិការនគរបាលខណ្ឌចំការមន និងសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែងហើយ។

ក្រោយមកដោយសារតែចាំយូរពេកម្ចាស់រថយន្ត LAND CRUISER ពាក់ស្លាកលេខនគរបាល ដែលជាគ្នី​គ្នារបស់ម្ចាស់រថយន្តបង្ក កើតមានអារម្មណ៍មិនសប្បាយចិត្តមួរម៉ៅ បានដើរទៅរករឿងប្រមាថទៅលើ​សមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងថា "ធ្វើការយឺតយ៉ាវណាស់ជិត៣ម៉ោងហើយ មិនទាន់ឃើញមកទៀត"

ជាក់ស្ដែង ពិតមែនល្មមនឹងគេខឹងហើយ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១២៖១០នាទីយប់រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ តែមកដល់ម៉ោង២៖៤០នាទីហើយ  មិនទាន់ឃើ​ញសមត្ថកិច្ចជំនាញ ចុះមកស្ទូចយកចេញនៅឡើយ  ហើយយប់កើតហេតុក៏មិនមានគ្រោះថ្នាក់ចរាចរណ៍ណាកើតមានច្រើនឡើយ ដោយទុកឲ្យរថយន្តបង្កនៅកណ្ដាលផ្លូវ ហើយត្រូវគេទៅរករឿងប្រមាថទៅលើសមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងបែបនេះទៅវិញ។

តែ១០នាទីក្រោយមក ឃើញរថយន្តស៊ឺរ៉ែនមួយគ្រឿង ពាក់ស្លាកលេខនគរបាល 2-1427 បើកបរដោយមន្ត្រីនគរបាលចរាចរណ៍២រូប បានធ្វើដំណើ​រមកដល់កន្លែងកើតហេតុ រួចចុះមកសាកសួរនាំ និងធ្វើការវាស់វែង និងចាំមួយសន្ទុះទៀត ទើ​បរថយន្តស្ទូចមកស្ទូចយករថយន្ដបង្កទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post