header ads

Sponsor

ថ្មីៗនេះនៅលើទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនផលិតទូរសព្ទ័ vivo បានបញ្ចេញលក់ទូរសព្ទ័ប្រភេទធន់កណ្ដាលម៉ូឌែល Y91C ដែលមានតម្លៃធូរថ្លៃ ងាយប្រើងាយកាន់ មានរូបរាងស្អាតនិងថែមទាំងមានថាមពលថ្មធំអាចប្រើបានច្រើនម៉ោងផងដែរ។

vivo Y91C ប្រើបន្ទះឈីប MTK6762R ល្បឿន 2.0 Ghz ទំហំ RAM 2GB មានមេម៉ូរីម៉ាស៊ីន 32GB (អាចថែមមេម៉ូរីកាតក្រៅបានដល់ 256GB) មានថាមពលថ្ម 4030 មីលីអំពែម៉ោង ប្រើអេក្រង់ប្រភេទ Halo Fullview display អាចបង្ហាញរូបភាពបានកម្រិត HD ទំហំ 6.22 អ៊ិញ។

មានកាមេរ៉ាក្រោយ 13 មេហ្គាភិចសែល ឯកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលមានបំពាក់បច្ចេកវិទ្យា AI Selfie ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 គាំទ្រដោយ FunTouch OS 4.5 របស់ vivo ផ្ទាល់និងមានជម្រើសពណ៌ 3 គឺ ខៀវ ក្រហម និងពណ៌ខ្មៅ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទិញជូនអ្នកមានគុណ ឬទិញទុកប្រើជារបស់ខ្លួនឯង កុំភ្លេចអាចរកទិញបាននៅគ្រប់ហាងលក់ទូរសព្ទ័ដៃទំនើប។ ក្រៅពីទទួលបានទូរសព្ទ័មួយគ្រឿងដ៏ស្រស់ស្អាត តម្លៃធូរថ្លៃហើយនោះ អ្នកក៏នឹងទទួលបានសម្ភារៈថែមក្រៅដូចជា អំពូល LED បំភ្លឺពេលយប់សម្រាប់អានសៀវភៅមួយដ៏ស្រស់ស្អាតដែលមានតម្លៃជាង 10 ដុល្លារបន្ថែមទៀតផង។ ចំពោះតម្លៃពេញ 139 ដុល្លារបញ្ចុះនៅសល់តែ 119 ដុល្លារប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post