header ads

Sponsor

(ខេត្តស្វាយរៀង) ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៦,១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ  និងកម្លាំងជំនាញ  នៃអធិការដ្ឋាននគរបាល ក្រុងបាវិត បានតាមប្រម៉ាញ់  និងឃាត់ខ្លួនជនសង្ស័យ  ១  នាក់  ឈ្មោះម៉ាយ កុងទឹងអាង (MAI CONG TUAN ANH) ភេទប្រុស អាយុ២៤ឆ្នាំ  ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាំវ៉ាំងហាយ ឃុំកូយ៉ូវ ស្រុកកូយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម បានធ្វេីសកម្មភាព លួចកាច់(ក)  ម៉ូតូ ១  គ្រឿង  ម៉ាកYamaha SIRIUS ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ 62-P1 452.03  កាលពីវេលាម៉ោង ០៥:៣០នាទីទាបភ្លឺ  នៅចំណុចនៅចំណុច ភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង របស់ជនរងគ្រោះ ឈ្មោះ សេក ភ័ត្រ្តា ភេទប្រុស អាយុ៣៥ឆ្នាំ  ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។


កម្លាំងនគរបាលបានដកហូតវត្ថុតាង  ម៉ូតូ១  គ្រឿង  ម៉ាកYamaha SIRIUS ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ 62-P1 452.03  សោរសំរាប់ភ្ជាប់ជាមួយឧបករណ៍  កាច់សោក ចំនួន ១ កំផ្លេ  ។ 
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយេីងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post