header ads

Sponsor

ភ្នំពេញៈ បុរសជិត១០នាក់ ចូលផឹកស៊ីជាមួយគ្នា ក្នុង​ហាង "ស្រីល័ក្ខ 5555" លុះពេលផឹកស្រវឹង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់កើ​តមានហិង្សាវាយតប់​គ្នាទៅវិញទៅមក ធ្វើឲ្យបុរសម្នាក់ ទាញដបស្រា វាយបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នា បណ្តាលអោយរងរបួសធ្ងន់ជិតដាច់សរសៃដៃ បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំងពេញហាងតែម្ដង។

ហេតុការណ៍ វាយតប់គ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ កើតឡើងនៅវេលាម៉ោង១២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ "ស្រីល័ក្ខ 5555" ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ កែងផ្លូវលេខ៥  ស្ថិតក្នុងក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុគ្គលិកហាង 5555 សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ និងជនបង្កត្រូវជាមិត្តភក្តិគ្នា ហើយពួកគាត់បាននាំគ្នាមកផឹកស៊ីនៅ ក្នុងភោជនីយដ្ឋាន 5555 តាំងពីម៉ោង៧ជិត៨យប់ឯណោះ រហូតដល់ម៉ោងកើតហេតុខាងលើ នេះ ជនរងគ្រោះស្រវឹងស្រា ហើយខាងជនបង្កក៏ស្រវឹងស្រាដូចគ្នា បានទាស់ពាក្យសំដីគ្នា រហូតដល់ខាងជនបង្កយកដបស្រាបៀរទៅវាយក្បាលមិត្តភក្តិខ្លួនឯង បណ្តាលឲ្យ​រងរបួសរ រយះដៃស្ទើរតែដាច់សរសៃដៃហូរឈាមពេញតុ និងខូចខាតសម្ភារៈក្នុងហាងរាយប៉ាយពេញ ក្នុងហាង ផ្អើលភ្ញៀវរត់ អ្នក​ខ្លះទាំងមិនទាន់គិតលុយស្ទើរតែទាំងអស់។

បន្តិចក្រោយ​មក រថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយក ទៅព្យាបាល ខណៈដែលជនរងគ្រោះមិនបានដាក់ពាក្យប្ដឹងនោះទេ សុខចិត្តព្យាបាលរួច ក៏ត្រឡប់ទៅផ្ទះដោយខ្លួនវិញ ពីព្រោះនឹកឃើញថា ជាមិត្តភក្តិនឹងគ្នា រាប់អានគ្នាយូរមកហើយ។

ក្រោយកើតហេតុខាងលើម្ចាស់ហាងគាត់ទាមទារសំណងចំនួន៥០០ដុល្លារ ប៉ុន្តែខាងជនបង្ក មានតែ១១០ដុល្លារតែប៉ុណ្ណោះ ហើយម្ចាស់ក៏យក រួចបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post