header ads

Sponsor

ព្រះវិហារៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាជំហរថា ចាប់ពីពេលនេះទៅ ក្រសួងត្រូវការតែផ្លូវដែលធ្វើជាប់យូរប៉ុណ្ណោះ ពោលក្រសួងឈប់ទទួលផ្លូវទាំងឡាយណា ដែលសាងសង់មិនមានគុណភាពទៀតនោះឡើយ។

លោកទេសរដ្ឋមន្ត្រី បន្តថា តើយើងឈឺចាប់ទេ នៅពេលឮគេនិយាយ ថា (ចាក់ស្តើងស៊ីក្រាស់ ស៊ីក្រាស់ចាក់ស្តើង) នេះគឺជាសំណួររបស់លោក សួរទៅកាន់ក្នុងកិច្ចសំណេះ សំណាលជាមួយមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តផងដែរ។

លោកបានបន្តទៀតថា នេះគឺជាពាក្យដែលគេនិយមប្រើនិយាយផ្លែផ្កាឱ្យមន្ត្រីទទួលភារកិច្ចលើការសាងសង់ផ្លូវ ពោលអោយចំពាក្យនេះ គេចង់មានន័យថា នៅពេលដែលមន្ត្រីពុករលួយទទួលលុយពីការសាងសង់ផ្លូវ នឹងធ្វើឱ្យផ្លូវនោះ មិនមានគុណភាព ឬឆាប់ខូចទៅវិញជាដើម។

ជាមួយការចោទជាសំណួរបែបនេះហើយ លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកមន្ត្រីរបស់លោកឱ្យយកចិត្តទុកដាក់ទៅការសាងសង់ផ្លូវនៅក្នុងខេត្ត ក៏ដូចជាផ្លូវជាតិហើយត្រូវធ្វើយ៉ាងណាកុំឲ្យពាក្យដែលគេបាននិយាយ។ ហើយក៏សូមអោយមានការពិនិត្យឱ្យបានល្អិតល្អន់ទៅលើផ្លូវនីមួយៗមុនចុះហត្ថលេខាទទួលពីក្រុមហ៊ុនសាងសង់ ដើម្បីកុំឱ្យទទួលរងការរិះគន់ ពីមជ្ឈដ្ឋានមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ប្រសាសន៍បែបនេះ លោកទេសរដ្ឋមន្ត្រី លើកឡើង​ក្នុងពេល​ជួបសំណេះសំណាលជាមួយមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងអភិបាលខេត្តព្រះវិហារផងដែរ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post