header ads

Sponsor

ភ្នំពេញៈ នារី​រូបស្រស់ម្នាក់ ម្ចាស់រថយន្ត CAMRY កើតទុក្ខមិនសុខចិត្ត បានសរសេររៀបរាប់ លើហ្វេសប៊ុករបស់អ្នកនាង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា "បុកខ្ញុំហើយ ទារអោយខ្ញុំសងទៀត យកអីមកគិតអាងខ្សែខុសគឺខុស ត្រូវគឺត្រូវកុំលេងមួយខ្ញុំណា បងបងប៉ូលិសក៏ចឹងដែរ ធ្វើការតាមច្បាប់ស្រួលបួរផង អើលទាំងអស់គ្នាលូវហើយ”

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយបុរសម្នាក់ បើករថយន្ត TOYOTA PRIUS ក្នុងល្បឿនលឿន បំពានភ្លើងស្តុប បានជ្រុលទៅបុករថយន្ត CAMRY របស់នារី​រូបស្រស់ខាងលើ រួចជ្រុលឡើងខឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួស នៅចំណុចផ្លូវបំបែកជាបួន  ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-8857 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយបំពានភ្លើងស្តុបក្រហម ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត CAMRY ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-9345 បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងចំពីមុខ បណ្ដាលឲ្យរថយន្ត PRIUS ខ្ទាតឡើងខឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះ គេឃើញភាគីខាងរថយន្ត PRIUS បានចុះពីរថយន្តនាំគ្នីគ្នារត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

ទោះបីយ៉ាងណា បើគិតមកដល់ព្រឹកថ្ងៃទី២៣ កក្កដានេះ គេឃើញនារី​រូបស្រស់ ជាម្ចាស់រថយន្ត CAMRY កើតទុក្ខមិនសុខចិត្ត បានសរសេរត្អូញត្អែរលើបណ្ដាញសង្គមរបស់នាងថា "បុកខ្ញុំហើយទារអោយខ្ញុំសងទៀត យកអីមកគិតអាងខ្សែរខុសគឺខុស ត្រូវគឺត្រូវកុំលេងមួយខ្ញុំណា បងបងប៉ូលិសក៏ចឹងដែលណា ធ្វើការតាមច្បាប់ស្រួលបួរផង... អើលទាំងអស់គ្នាលូវហើយ" ។

ចំពោះរឿងរ៉ាវ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យើងមិនដឹងថា  ភាគីខាងណាសងខាងណានោះទេ ប៉ុន្តែតាមសំណេររបស់ម្ចាស់រថយន្តកាមរី នាងជាអ្នកត្រូវ សូមរង់ចាំមើលទាំងអស់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post