header ads

Sponsor

មិនមែនលំៗណាលោកព្រះ!ទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើង កើតចេញពីការរចនា និងសហកាគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និងក្លិបបាល់ទាល់ដ៏ល្បីល្បាញ(Barca)ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថាម៉ូឌែលដ៏ពិសេសនេះនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនោះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ

លោកអ្នកសាកគិតមើល៍ថាហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ? អាចមកពីវាថ្លៃខ្លាំង? ឬចំនួនផលិតតិចតួចខ្លាំង? តិចលោដូចពាក្យគេនិយាយថា របស់ល្អមិនដែលមានច្រើនទេ“ “របស់ល្អ កាន់តែតិច កាន់តែពិសេស”

កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលលើកឡើងពីម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ថាជាប្រភេទស្មាតហ្វូនដែលតំណាងឲ្យការសហការគ្នាគ្មានគូរប្រៀប ដើម្បីគាំទ្រដល់ Team បាល់ទាត់ Barcelona ដែលខិតជិតមកដល់នាពេលខាងមុខនេះ បង្កើតអារម្មណ៍ស្និតស្នាលជាមួយ Team Barca នោះ ។

នៅពេលនេះ វាកំពុងបានធ្វើឲ្យអ្នកដែលជាអ្នកគាំទ្រផ្កាប់មុខខ្លាំងជាមួយ Team Barcelona និង អ្នកដែលនិយមទស្សនាបាល់ទាត់ទាំងអស់ក្នុងប្រទេសកម្ពុជា និង​ពិភពលោក ទប់អារម្មណ៍លែងហ្នឹងហើយ! ព្រោះច្បាស់ណាស់ថាម្នាក់ៗពិតជាចង់ក្លាយម្ចាស់គ្រងលើម៉ូឌែលថ្មីដ៏កម្រមាននេះជាក់ជាមិនខាន មិនថាគេ មិនថាខ្ញុំ បើបានវាកាន់ក្នុងដៃហើយ គឺមានន័យថាអ្នកមនុស្សពិសេសជាងគេហើយ។  ៦៨គ្រឿងណាលោកព្រះ! លេងសើចម៉េចបាន! ចេញតែម៉ាប្រ៉ាវអស់បាត់ !

ចឹងចាំមើលថានណាមាននិស្ស័យចាប់កាន់ អង្អែល ឆែក ICON ទូរស័ព្ទម៉ូឌែលថ្មីដ៏ទំនើបនេះមុនគេ ដោយ Special Edition ទាំង៦៨គ្រឿងនេះនៅទូទាំងប្រទេសកម្ពុជា! ថាមិនត្រូវពេលនេះ មានគេទៅកក់ទុកមុនតាមហាងអស់ហើយមើល៍ទៅ!

ប៉ុន្តែខ្ញុំសុំរឿងមួយណាកនយើងដែលងប់ងល់នឹងបាល់ទាត់ដូចខ្ញុំ ពេលទិញវាហើយ ជួយថតបង្ហោះឲ្យខ្ញុំបានឃើញផងណា ក្រែងលោខ្ញុំអាចមានវាសនាបានទិញទាន់នឹងគេដែរ ហេហេហេ។ ដូច្នេះអ្វីដែលចាំមើលបន្ត គឺតម្លៃផ្លូវការដែលនឹងត្រូវលក់ក្នុងប្រទេសកម្ពុជា នៃម៉ូឌែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះតាមដឹងកន្លងមក ឮថាតម្លៃនៅអឺរ៉ុបជាង១ពាន់ដុល្លាឯណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post