header ads

Sponsor

ក្រុមហ៊ុន vivo ទើបតែប្រកាសចេញនូវផលិតផលថ្មីបំផុតរបស់ខ្លួននោះគឺ vivo S1។ សម្រាប់ស្មាតហ្វូនត្រកូល S-Series នេះគឺមានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា "Unlock Your Style" ដែលតំណាងឱ្យគោលដៅរបស់អតិថិជនវ័យក្មេង ដែលមានថាមពលខ្លាំង ទាន់សម័យ និងតែងតែដើរទាន់និន្នាការចុងក្រោយបំផុតដែលកំពុងតែមានការពេញនិយមបំផុតនោះ។ ស្មាតហ្វូនស៊េរិថ្មី vivo S1 នេះមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនស្នាមម្រាមដៃក្រោមអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យជាមួយនឹង 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ខ្មៅ Diamond Blackនិងពណ៌ខៀវ Skyline Blue ។ 

តំណាងក្រុមហ៊ុន vivo បាននិយាយថា “ក្រុមហ៊ុន vivo ចង់ធ្វើការបង្កើនអ្វីដែលជាសេចក្តីត្រូវការរបស់មនុស្ស។ ការស្រាវជ្រាវផ្នែកខាងក្នុងរបស់ក្រុមហ៊ុន vivo បង្ហាញអំពីការបែងចែកទៅលើអ្នកប្រើប្រាស់វ័យក្មេងជាច្រើននាក់ដែលចង់បានស្មាតហ្វូនដែលមានស្ទាយ៍ថ្មីស្រស់ស្អាត និងការផ្តល់ជូននូវមុខងារជាច្រើនដែលសក្តិសមបំផុតនៅក្នុងជីវិតរបស់ពួកគេ។ នេះគឺជាអ្វីដែលយើងចង់បំពេញតាមរយៈស្មាតហ្វូន វivo S1 នៅក្នុងត្រកូល S-Series នេះ។”

ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រងជាមួយនឹងការឌីស្សាញស្ទាយ៍ដ៏ទាក់ទាញ

បើនិយាយអំពីការឌីស្សាញនេះ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen ។ អេក្រង់នេះមានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់បើធៀបជាមួយនឹងតួខ្លួនរបស់វាគឺដល់ទៅ 90% ដែលធ្វើអោយស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។ ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញនោះ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះប្រើប្រាស់នូវទឹកថ្នាំ Nano-Ion ដែលធ្វើអោយពណ៌របស់វាស្រស់ស្អាតមានពន្លឺចាំងចែងទាក់ទាញបំផុត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។ នេះគឺជាពណ៌ដែលមានការពេញនិយមដែលមានការឌីស្សាញជាមួយនឹងទម្រង់នៃ 2.5D ដែលធ្វើអោយស្មាតហ្វូនស៊េរីថ្មី Vivo S1 មិនត្រឹមតែទាក់ទាញខ្លាំងនោះទេ ប៉ុន្តែវាក៏ងាយស្រួលក្នុងការកាន់ក្នុងដៃថែមទៀតផង។

កាមេរ៉ាឆ្លាតវៃ និងថតច្បាស់គ្មានគូប្រៀបចាប់ពីកាមេរ៉ាខាងមុខនេះ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ 32MP AI Selfie ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនដុចជា AI Filter, AI Selfie Lighting, AR Stickers និង AI Face Beauty ។ រូបភាពដែលចេញពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺច្បាស់គ្មានគូប្រៀបនោះទេ ស្មាតហ្វូន Vivo S1 គឺផ្តល់នូវជំរើសជាច្រើនទៀតសម្រាប់ការកែប្រែទៅលើរូបភាពដែលកាន់តែទាក់ទាញស្រស់ស្អាតបំផុត។ សម្រាប់កាមេរ៉ាខាងក្រោយវិញនោះ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ AI ដែលមានទំហំ 16MP,8MP AI Super-Wide Angle Camera សម្រាប់ការថតនៅក្នុងកម្រិត 120 ដឺក្រេ និង 2MP Depth Sensor សម្រាប់ការថតរូបភាព Portrait ឬ Bokeh នោះ។ មុខងារឆ្លាតវៃទាំងនេះរួមមាន AI Portrait Framing, Portrait Mode និង Professional Mode ថែមទៀត។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លាដែលអាចជឿជាក់បានស្របទៅតាមស្ទាយ៍ថ្មីនៃការរស់នៅ

តំណាងក្រុមហ៊ុន vivo បាននិយាយបន្តថា “ស្មាតហ្វូនស៊េរីថ្មី Vivo S1 នេះ គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនសម្រាប់អ្នកប្រើប្រាស់ដែលជាយុវវ័យនៅក្នុងការជ្រើសរើសស្មាតហ្វូននេះដេលមានការឌីស្សាញជាមួយនឹងស្ទាយ៍ដ៏ទាក់ទាញ បទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យនៅលើអេក្រង់ធំ និងសមត្ថភាពខ្លាំងដែលអាចជឿជាក់បាននោះ។ វាក៏មានមុខងារជាច្រើនទៀតនៅលើស្មាតហ្វូន Vivo S1 ដូចជា Ultra Game Mode និង In-Display Fingerprint Scanning ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ និងរីករាយជាទីបំផុតនោះ។”

ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀត។ នៅក្នុងការផ្តល់នូវបទពិសោនធ៍កាន់តែអស្ចារ្យនោះ ស្មាតហ្វូនស៊េរីថ្មី Vivo S1 នេះមានថាមពលថ្មដែលមានទំហំ 4,500 mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះប្រើប្រាស់នូវប្រព័ន្ធ Funtouch OS 9 operating system ចុងក្រោយបំផុតដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Funtouch OS 9 operating system ជាមួយនឹងមុខងារ Smart Button និងAI Jovi ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះភ្ជាប់ជាមួយនឹង Ultra Game Mode ជាមួយនឹង Multi-Turbo និង Competition Mode ដែលធ្វើអោយកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះខ្លាំងនៅពេលដែលលេងហ្គេម និងការសន្សំថាមពលថ្មបានខ្ពស់ថែមទៀត។

កាលបរិច្ឆេទនៃការដាក់លក់

ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ អាចរកទិញបានហើយចាប់ពីថ្ងៃទី 21 ខែកក្កដាឆ្នាំ 2019 នេះជាមួយនឹងតម្លៃ 299$ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post