header ads

Sponsor

ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy  បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះពូកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ​នៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People)

រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy  បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់ លោក គឹម សុវណ្ណា  អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង អ្នកជំនាញថតរូបពីរនាក់ទៀត ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។ អ្នកជំនាញថតរូបទាំងបីបាន បង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និងថតរូបដោយកាមេរ៉ាធម្មតាផងដែរទៅដល់ក្រុមតារាតំណាងទូរស័ព្ទ  OPPO  និង អ្នកចូលរួមផ្សេងទៀត។

ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និង ទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុកជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និង អាចធ្វើបានល្អទៀតផង គួរជាទីមោទកភាព។

តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើងឲ្យកាន់តែស្រលាញ់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត។ ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិ ឲ្យទាល់តែបានតាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ!

ម្យ៉ាងវិញទៀតសមាគមនេះគឺមានសុទិដ្ឋិនិយម មិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាលដល់យុវជនខ្មែរជំនាន់ក្រោយដែលស្រលាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃរបស់ពួកគេទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នាទៅ ដើម្បី   ទទូលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗបន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ

 https://www.facebook.com/oppoacademykh/  ៕   

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post