header ads

Sponsor

ភ្នំពេញៈ មានការផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយរឿងសមត្ថកិច្ចចម្រុះបាន​ចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។

តាមប្រភពរបស់ជនរងគ្រោះ បានឱ្យដឹងថា លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ី​ណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.)  បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណជិត៣០០លានដុល្លារ។

ប្រភពពីជនរងគ្រោះដដែល បានបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់គាត់ (ជនរងគ្រោះ) ណាត់ហូបបាយជុំគ្នាដោះស្រាយនៅភោជនីយដ្ឋានមួយកន្លែង ហើយក៏ជូនដំណឹងដល់សមត្ថកិច្ចចម្រុះចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយឃាត់ខ្លួនហើយសមត្ថកិច្ច បាន​បញ្ជូនខ្លួនទៅការិយាល័យ​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រៀមបញ្ជូន​ឡើងតុលាការ ខណៈមានពាក្យបណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់ឡើយ។

សូមរំលឹកថា លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំនេះផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុងខេត្តធំៗជាច្រើន។ ក្រុមហ៊ុននេះតែងតែផ្សព្វផ្សាយប្រកាសលក់ដីនៅក្នុងតំបន់ទេសចរណ៍ ដើម្បីផ្ដល់ឱកាសអោយអតិថិជនមានលទ្ធភាពទិញដីទុកធ្វើផ្ទះលម្ហែកាយ។

មួយរយៈពេលប៉ុន្មានខែនេះមាន សន្ទុះល្បីឈ្មោះយ៉ាងខ្លាំង ដោយប្រើវិធីប្រូម៉ូហ្សិនទិញដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទ និងរង្វាន់ផ្សេងៗ គឺរឹតតែធ្វើអោយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែទទួលបានការចាប់អារម្មណ៍ និងមានការឈានឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែចុងក្រោយមកផ្ទុះរឿងអគ្គនាយកក្រុមហ៊ុន ឆបោក និងចេញសែកស្អុយរហូតគេប្តឹងយ៉ាងទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post