Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើសិនគណនីហ្វេសប៊ុកណាមួយប្រឌិត និងបំភ្លៃព័ត៌មាន (Fake News) ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ លើបញ្ហាសុខភាពរបស់នាយករដ្ឋមន្រ្តីនោះ ភាគីពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះសកម្មភាពឧក្រិដ្ឋនេះ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្រោយពីមានព័ត៌មានក្លែងក្លាយជាច្រើនបានបង្ហោះនៅក្នុងហ្វេសប៊ុក ដែលឲ្យសាធារណជនមួយចំនួនមានការយល់ច្រលំ នាំឲ្យប៉ះពាល់ទៅដល់ប្រទេសជាតិ ពាក់ព័ន្ធទៅនឹងសុខភាពសម្តេច បន្ទាប់ពីសម្តេចបានចេញទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី កាលពីដើមសប្តាហ៍ ដោយបានសម្តេចគ្រេចស្មាស្តាំ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើគណនីហ្វេសប៊ុក ណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឲ្យមានការជ្រួលច្របល់ មតិសាធារណៈជាហេតុផលធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពី សុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះសកម្មភាពឧក្រិដ្ឋនេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor