Sponsor

ភ្នំពេញៈ​ ស្រ្តីវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូ បុកបណ្ដាលឲ្យរងរបួសធ្ងន់ ហើយបាន​ស្លាប់នៅលើរថយន្តសង្គ្រោះ ពេលបញ្ជូន​ទៅ​មន្ទីរពេទ្យកាលម៉ែត្រ។

ករណីគ្រោះថ្នាក់ចររាចរណ៍ខាងលើនេះ កើតទ្បើងកាលពីម៉ោង៤៖៥០នាទីព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្ទះ៣២០អឺសូន្យ ផ្លូវលេខ២១៧ ភូមិទី៩ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មក រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីវ័យចំណាស់ម្នាក់ មិន​អត្តសញ្ញាណ អាយុជាង៦ឆ្នាំ ដើរមដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បុកបណ្តាល រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាលម៉ែត ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅលើរថយន្តសង្គ្រោះក្នុងមន្ទីរពេទ្យកាលម៉ែត។ ចំណែកម៉ូតូបើករត់តាមបណ្តោយផ្លូវលេខ២១៧ ឆ្ពោះទៅទិសខាងកើតបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នសពបានដឹកយកទៅតម្ក​ល់ទុកនៅវត្តទឹកថ្លា សពមានភិនភាគដូចខាងក្រោម ៖ កម្ពស់ប្រហែលជា១ម៉ែត្រ៤០សម្បុរស នឹងម្រាមដៃខាងស្តាំខើច ពាក់អាវយីតឆ្នូតស+ក្រហម+លឿង+ខោយីត+ស+ខ្មៅ។ល។

ដូច្នេះ​បើបងប្អូនបានឃើញ នឹងស្គាល់ភិនភាគសពខាងលើ​ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧កមរា តាម​ទូរសព្ទ័លេខ០១២៩៨៨០១៨៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor