header ads

Sponsor

ព្រះសីហនុៈ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មីថ្មោង នាថ្ងៃទី១ នៃការជួបប្រជុំសំណេះសំណាលជាមួយមន្ត្រីសាលាខេត្ត បានណែនាំឲ្យមន្រ្តីទាំងអស់ គប្បីធ្វើការទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដាច់ខាតកុំធ្វើការតាមទម្លាប់​។

លោក គួច ចំរើន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា មន្ត្រីរាជការ ត្រូវមានសាមគ្គីភាព និងទំនួលខុសត្រូវ ក្នុងការបំពេញការងារទៅតាមតួនាទី និងភារកិច្ច ដែលបាកំណត់ដោយច្បាប់។ សូមមន្ត្រីរាជការទាំងអស់ គប្បីកុំធ្វើការងារតាមទម្លាប់ ត្រូវធ្វើការទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ព្រោះថាច្បាប់ និងលិខិតបទដ្ឋាន គតិយុទ្ធនានា តែងតែវិវត្តន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមការរីកចម្រើន​នៃសង្គមជាតិយើង។

គួរបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។

ប្រភពព័ត៌​មានពីខេត្តព្រះសីហនុ បានអោយដឹងថា គ្រាន់តែចូលកាន់តំណែងបានមួយថ្ងៃ ចៅហ្វាយ​ខេត្តព្រះសីហនុ បានបញ្ជាអោយសមត្ថកិច្ចឃាត់ទុករថយន្តសេរីទំនើបជាច្រើនគ្រឿងរបស់ជនជាតិចិន ដែលចតគ្មានសណ្ដាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍​តាមដងផ្លូវសាធារណៈ ដែលកន្លងទៅអាជ្ញាធរនៅទីនោះ មិនរវល់អ្វីទាំងអស់ ធ្វើអោយក្រុងព្រះសីហនុធ្លាក់ក្នុងស្ថានភាពឥតសណ្ដាប់ធ្នាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post