header ads

Sponsor

ភ្នំពេញៈ រថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ ដែលស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូតខ្ទាតទៅចិញ្ចើមផ្លូវ បុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដើម និងផ្ទប់ជាមួយដើមឈើ​ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើង កាលពីវេលា១៖៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្សកែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើ​តហេតុ គេបានឃើ​ញបុរសម្នាក់ បើករថយន្តម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចភ្លើងស្តុបកែងនិងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ ក្នុង​ស្ថានភាពស្រវឹងស្រា បុកចំពីចំ​ហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចើមផ្លូវ បុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរបស់រដ្ឋ បាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើ ទៅមុខលែងរួច។

ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសរសៃក ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់។ បន្ទាប់មកសមត្ថកិច្ចជំនាញ ក៏បានធ្វើ​ការវាស់វែងយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post