header ads

Sponsor

ខេត្តព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ បានសម្រេចវាយកម្ទេចសំណង់ ដែលរំលោភលើចិញ្ចើមផ្លូវ ១កន្លែងតាមបណ្តោយផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤  នាថ្ងៃសុក្រ ១៩ កក្កដា២០១៩នេះ ក្រោយពីទុកពេលឲ្យរុះរើចំនួន៣ថ្ងៃ តែម្ចាស់សំណង់រឹងទទឹង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធររហូតដល់១០ថ្ងៃ ទើបក្រុមការងាររបស់ក្រុងសម្រេចវាយកំទេចតែម្តង ដើម្បីជាការព្រមានកុំឲ្យមានបាតុភាពបែបនេះកើតឡើងទៀត។

មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ទីតាំងសំណង់នេះ កន្លងមកក្រុមការងារក្រុង បានចុះបាញ់ថ្នាំ និងធ្វើកំណត់ហេតុ ឲ្យម្ចាស់រុះរើដោយខ្លួនឯងរួចហើយ ព្រមទាំងបានទុកកពេល៣ថ្ងៃដើម្បីអោយធ្វើការរុះរើ ប៉ុន្តែជាក់ស្តែង១០ថ្ងៃហើយ ម្ចាស់មិនព្រមរុះរើតាមទេ ដូច្នេះហើយទើប ក្រុមការងារចុះទៅវាយកម្ទេចនៅថ្ងៃនេះតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post