header ads

Sponsor

​ភ្នំពេញ​៖​ កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២​រួមសហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​លួច​ប្រជល់មាន់​ចំនួន​២​កន្លែង​ ​ឃាត់ខ្លួន​១៣​នាក់ ត្រង់ចំណុច​ភូមិ​ត្រពាំង​ទា​សង្កាត់​ត្រពាំង​ក្រសាំង​និង​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទាំង​២​លើក​បន្តបន្ទាប់​ឃាត់ខ្លួន​មនុស្ស​សរុប​១៣​នាក់​មាន់​ចំនួន​៧​ក្បាល ម៉ូតូ​ចំនួន​១៣​គ្រឿង​។​ក្រោយពី​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ខាងលើ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន ខណ្ឌ​បន្ត​តាម​នីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post