header ads

Sponsor

ថៃៈ ពលករខ្មែរ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងតម្រួតថៃ ចាប់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ដោយសារតែទ្រាំមិនបាននឹងទង្វើរបស់ពលករខ្មែរទាំង៤នាក់នោះ។

យោងតាមរបាយការណ៍សមត្ថកិច្ចថៃ បានបញ្ជាក់ថា ការចាប់ខ្លួនពលករខ្មែរទាំង២នាក់នេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង៩៖៣០នាទីយប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងតំបន់ភ្នំសាមមុខ ឃុំសែនសុខស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។

របាយការណ៍ សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ផាត់ ភេទប្រុស អាយុ២៩ឆ្នាំ២ឈ្មោះ ឡឺត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ ជាជនជាតិខ្មែរទៅបម្រើការងារនៅក្នុងប្រទេសថៃ ដោយឡែក២នាក់ទៀត កំពុងរត់គេចខ្លួន ។

បើយោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រស់នៅក្នុងតំបន់ខាងលើ បាន ប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានធ្វើការល្បួងនាងយកទៅរំលោភនៅក្នុងបន្ទប់ជួល តាំងពីថ្ងៃទី២ ខែកក្កដា មកម្ល៉េះ ដោយជនសង្ស័យមានគ្នា៤នាក់ ហើយការរំលោភនេះ បានសម្រេចម្នាក់ម្ដងៗ ព្រមទាំងថតវីដេអូ ទុកគំរាមថែមទៀតផង ដោយពួកគេតម្រូវអោយនាងយកលុយទៅប្រគល់អោយពួកគេចំនួន៣០០០បាត ទើបគេព្រមបញ្ចប់បញ្ហា។

ក្មេងស្រីរងគ្រោះ បានបន្តថា ដោយសារអត់ទ្រាំនឹងទង្វើនេះមិនបាន នាងក៏សម្រេចដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង  បើទោះបីជាមានការប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ទើបឈានដល់ការចាប់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀត កំពុងរត់គេចខ្លួន។

ក្នុងការឃាត់ជ​នសង្ស័យ២នាក់ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនដូចជាសម្លៀកបំពាក់ ក្នុងថ្ងៃប្រព្រឹត្តបទល្មើស និងខ្នោះដៃ១គូ ដែលគេបានដាក់ជាប់នឹងដៃនាងបត់ទៅខាងក្រោយ ។

បច្ចុប្បន្នជនសង្ស័យ ជាពលរដ្ឋខ្មែរទាំង២រូបនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការហើយ ដើម្បី​អនុវត្តតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post