header ads

Sponsor

ស្វាយរៀងៈ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៣៤គ្រួសារជាអ្នកចិញ្ចឹមជ្រូក ក្នុងភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយក្នុងនោះ​មានពលរដ្ឋ៧គ្រួសារ ដែលមានសត្វជ្រូក២៣ក្បាល បានងាប់ និងបន្តឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់សត្វជ្រូកចំនួន៩ក្បាលទៀត នេះបើតាមកាអះអាងរបស់លោក ម៉ែន  វិបុល អភិបាលខេត្តស្វាយរៀង។

ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បាននុវត្តតាមការ​ប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិករបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយពិនិត្យ តាមដានស្ថានភាពសុខភាពសត្វជ្រូករបស់កសិករក្នុងតំបន់ផ្ទុះជំងឺ ដែលបានចាប់ផ្តើមផ្ទុះនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង មានសត្វជ្រូកងាប់និងបានឆ្លងជំងឺមួយនេះ។

កន្លងមកទោះបីជារដ្ឋបាលខេត្តស្វាយរៀង បានធ្វើការណែនាំ នឹងចាត់វិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក ដូចជា ការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងការបង្ក្រាបបទល្មើសចរាចរសត្វយ៉ាងសស្រាក់សស្រាំក៏ដោយ​ ប៉ុន្តែមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅភូមិឫស្សីជួរខាងត្បូង ស្រុកស្វាយជ្រំ ហើយត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់ជាតំបន់ផ្ទះជំងឺប៉េស្តជ្រូកអាហ្វិ្រក ដូច្នេះរដ្ឋបាលខេត្ត សូមធ្វើសេចក្តីណែនាំស្តីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វិ្រកក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ផងដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះធ្វើឲ្យជ្រូកងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post