header ads

Sponsor

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ សរសេរ​ថា ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំ​ព​ញ សូម​ជូនដំណឹង​ដល់​អ្នក​បើកបរ និង​ព្រូ​រថយន្ត​ធុន​ធំ ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន និង​សមាគមន៍​ទាំងអស់​ដែល​ពាក់ព័ន្ធ ឲ្យ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ តទៅ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ និង​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នានា ដើម្បី​ធ្វើ​ការ​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង ចំពោះ​អ្នក​បើកបរ និង​ព្រូ​រថយន្ត​ធុន​ធំ​ទាំងអស់។

ការ​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង ចំពោះ​អ្នក​បើកបរ និង​ព្រូ​រថយន្ត​ធុន​ធំ​ទាំងអស់​នេះ និង​ធ្វើ​នៅ​តាម​គ្រប់​ច្រកចេញចូល​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ករណី​ត្រួតពិនិត្យ​រក​ឃើញ​អ្នក​បើកបរ ឬ ព្រូ​រថយន្ត​ណា មាន​ពាក់ព័ន្ធ​និង​សារធាតុ​ញៀន ឬ ជាតិ​ស្រវឹង សមត្ថកិច្ច​នឹង​ធ្វើ​ការ​ឃាត់​រថយន្ត​ទុក​នោះ ហើយ​បញ្ជូន​អ្នក​បើកបរ និង​ព្រូ ទៅ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់។

ទទួល​បាន​សេចក្តី​ជូនដំណឹង​នេះ សូម​ក្រុមហ៊ុន និង​សមាគមន៍​ដឹកជញ្ជូន​ទាំងអស់ ចូលរួម​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post