header ads

Sponsor

ព្រះសីហនុ៖ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងចម្ការត្របែក ក្រោយមានករណីផ្ទុះធុងហ្គាសមួយ បណ្ដាលឱ្យបុរសម្នាក់ជាកម្មករដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែង នាវេលាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

បើតាមសេចក្ដីរាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវេលាម៉ោង ១៥៖២០នាទី ថ្ងៃទី២០ ខែកក្កដានេះ មានករណីផ្ទុះធុងខ្យល់អុកស៊ីហ្សែនកាត់ដែកមួយ កើតឡើងនៅចំណុចខាងលើ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ដាច់ក្បាលចេញពីខ្លួនខ្ទាតប្រហែលជា ១០០ម៉ែត្រពីខ្លួន។

សពជនរងគ្រោះខាងលើមានឈ្មោះ ពត សុផាត់ អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំទំនុបរលក ស្រុកស្ទឹងហាវ មានទីលំនៅកំណើតខេត្តតាកែវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post