header ads

Sponsor

ភ្នំពេញ៖ ចាប់ពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រកាសចាត់វិធានការណ៍ក្តៅចំពោះអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព និងពិនិត្យសារធាតុញៀន ព្រមទាំងគ្រឿងស្រវឹងចំពោះអ្នកបើកបររថយន្តធំៗ ។

លោកថាចាប់ពី ទី២២ ខែកក្កដា ឆ្នាំ២០១៩ យុទ្ធនាការរឹតបណ្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវចាប់ផ្ដើម នៅតាមបណ្ដាគោលដៅនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។

ចំពោះអ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

ជាមួយគ្នានេះដែរ លោកស្នងការរាជធានីបន្តថា យុទ្ធនាការត្រួតពិនិត្យសារធាតុ ញៀន និងជាតិស្រវឹង ចំពោះអ្នកបើកបរ និងព្រូរថយន្តធន់ធំ ក៏ត្រូវចាប់ផ្ដើមផងដែរ។

លោក ស ថេត បានឲ្យដឹងទៀតថា “នៅពេលពិនិត្យ រកឃើញអ្នកបើកបររថយន្តធន់ធំ ឬព្រូ មានសារធាតុញៀនត្រូវឃាត់ រថយន្តទុក ហើយស្នើសុំបញ្ជូនអ្នកបើកបរ ឬព្រូរថយន្ត យកទៅស្ដានីតិសម្បទា នៅមណ្ឌលអប់រំ កែប្រែ ឬអាណាព្យាបាល ដើម្បីយកទៅបន្សាបសារធាតុញៀន”។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post