header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង ០៩និង៤៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩  មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយរវាងរថយន្តហាយឡែនឌ័របេីកបុកជាមួយកង់បីឥណ្ឌាបណ្តាលឲ្យប្តីប្រពន្ធ​២នាក់បានស្លាប់យ៉ាងអាណោចអាធម័ និងមនុស្ស៣នាក់ទៀតក្នុងនោះមានកូនក្មេងតូចម្នាក់ទៀតរងរបួសធ្ងន់ស្រាល នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះញ៉ួនគិន​ ប្រុស៦៦ឆ្នាំ​ ចំណែកប្រពន្ធឈ្មោះលាងហាក់​ ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធដែលស្លាប់ និងអ្នករងរបួស៣នាក់ទៀតនៅមិនទាន់ស្គាលអត្តសញ្ញាណនោះទេ ។

តាមសម្តីកូនជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុក្រុមគ្រួសាររបស់គាត់បានចូលរួមកម្មវិធីបងប្អូននៅបឹងត្របែក បន្ទាប់មកឪពុកម្តាយគាត់និងកូនស្រីម្នាក់រួមទាំងចៅតូចម្នាក់ទៀតបានមកមុនដោយជិះកង់បីឥណ្ឌខណះមកដល់ចំណុចកេីតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខ ភ្នំពេញ 1HA-0153 ពណ៍លឿងដឹកភ្ញៀវចំនួន៤នាក់ប្តីប្រពន្ធកូននិងចៅតូចម្នាក់ទៀតរួមដំណេីរ ធ្វេីដំណេីរពីជេីងទៅត្បូងបានវ៉ាជែងនិងរថយន្តមួយគ្រឿងតែវ៉ាមិនផុតខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 បេីកបរដោយបុរសម្នាក់និងនារីជនជាតិចិនម្នាក់ទៀតរួមដំណេីរបញ្ច្រាស់ទិសដៅគ្នា ចំពីមុខពេញទំហឹងបណ្តាលអោយគៀបតៃកុងកង់បីជាប់ចំណែកភ្លៀវ៤នាក់អង្គុយខាងក្រោយបោកផ្ទប់ស្លាប់ស្ត្រីម្នាក់ភ្លាមនៅកន្លែងកេីតហេតុចំណែក៤នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗតែបុរសជាប្តីដោយសាររបួសធ្ងន់ធ្ងរពេកក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយកេីតតៃកុងរថយន្តបានចុះគេចខ្លួនបាត់ដោយបន្សល់រថយន្តនិងនារីជនជាតិចិននៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post