header ads

Sponsor

ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីម៉ោង១០៖១៥នាទី​ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ នៅចំណុ​ចភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់ពីជាងភ្លើង ត្រូវបានខ្សែភ្លើងឆក់បណ្តាលឲ្យ​សន្លប់នៅលើបង្គោល ខណៈជាប់ខ្សែក្រវាត់ចង្កេះ។

ជនរងគ្រោះឈ្មោះ ចយ ទិតភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុនខ្សែអគ្គិសនី រស់នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកញ្ជ្រៀចខេត្តព្រៃវែង។

មុនពេលកើតហេតុជនរងគ្រោះ បាន​អូសកាបិ៍គងលើខ្សែត ចូលផ្ទះ បណ្តាលអោយឆ្លងឆក់ ជនរងគ្រោះ រងបួសធ្ងន់ ភ្លាមៗនោះ​ត្រូវបាន​ក្រុមការងារបញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post