header ads

Sponsor

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់បណ្តាញចែកចាយបំពង់ទឹកថ្មី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នឹងមានការផ្អាកផ្គត់ផ្គង់ទឹកប្រើប្រាស់យៈពេល៤ម៉ោង ចាប់ពីម៉ោង៨យប់ដល់ម៉ោង១២យប់ នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋ ស្ថាប័ន និងសហគ្រាស   ទាំងអស់ ដែលស្ថិតនៅទីតាំងខាងលើនេះ ត្រូវត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ ដើម្បីទប់ស្កាត់ ការខ្វះខាតទឹក។ ដោយឡែកការកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ អាចធ្វើអោយគុណភាពទឹកមាន ភាពល្អក់កករមួយរយៈពេលខ្លី ក្រោយពេលការងារតភា្ជប់រួច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post