
កោះកុងៈ រថយន្តយ៉ីឌុបខ្នាតធំដឹកទំនិញស្រាបៀរលីអូ គោជល់ គ្រប់ប្រភេទ របស់ឧកញ្ញា គារ ធី បុករថយន្តខួងអណ្តូងខូចកំពុងជួសជុលលើចិញ្ចើមផ្លូវ១គ្រឿងចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង១២៖១៥នាទីថ្ងៃទី២៧ ខែកម្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគី ឡូម៉ែត្រលេខ៤២-៤៣ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
នគរបាលស្រុកបូទុមសាគរ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Hyundai ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣B-៦៦៣៧ ដែលគេស្គាល់ថា ជារបស់ឧកញ៉ា គារ ធី បើកបរដឹកទំនិញពីកោះកុងទៅភ្នំពេញ បានទៅបុករថយន្ត១គ្រឿង ដែលខូចចតនៅចិញ្ចើមផ្លូវ កំពុងជួសជុល ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខព្រៃវែង ៣A-០៣៤៤ ក្នុងទិសដៅស្របទិសគ្នា បណ្តាលអោយធ្លាក់ថ្នល់ទាំងពីរគ្រឿង។
ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ដើមហេតុ ដោយសារអ្នកបើកបររថយន្តបង្កមិនមានការប្រុងប្រយ័ត្ន គេចពីសត្វគោដើរឆ្លងផ្លូវ ទើបបុករថយន្តចតលើចិញ្ចើមទាំងកម្រោលបែបនេះ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានគេស្គាល់ថា ឈ្មោះ ស សុខឡាយ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿ ងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបូទុមសាគរ ដើម្បីរងចាំការដោះស្រាយ ៕




