header ads

Sponsor

មកដល់ពេលនេះ និមិត្តសញ្ញា FC Barcelona គឺជានិមិត្តរូបដែលបង្ហាញពីស្មារតីរួបរួមគ្នាជាថ្លុងមួយរបស់ក្រុមកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពភពលោក Barca ដូច្នេះទូរស័ព្ទស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno FC Barcelona Edition គឺជាតួរអង្គដ៏មានសារៈសំខាន់ដើម្បីជម្រុញលើកទឹកចិត្តក្រុមកីឡាករ និង ក្រុមអ្នកគាំទ្រឲ្យកាន់តែខិតមកជិតគ្នា និង ការផ្តល់កម្លាំងចិត្តឲ្យគ្នាកាន់តែល្អជាងមុន។

វាជាប្រភេទទូរស័ព្ទថ្មីដែលបានបង្កើតឡើងដោយកាសហការគ្នាដ៏ជិតស្និតតែមួយគត់រវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាត់ Barca នឹងជាការបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងឆ្នាំ២០១៩នេះ ដែលធ្វើឲ្យទូរស័ព្ទមួយម៉ូឌែលនេះ មើលទៅកាន់តែស្និតស្នាល និងកាន់តែបន្ស៊ីគ្នាក្នុងស្មារតីជាក្រុម។

លោកអ្នកអាចឃើញ Logoថ្មីដែលស្ថិតនៅផ្នែកខាងក្រោយទូរស័ព្ទមានអក្សរ FCB ពណ៌មាស រាងព្រិលៗបន្តិច រំលេចចេញមកដើម្បីបង្ហាញពីភាពអង់អាចក្លាហាន របស់ក្រុមកីឡាករបាល់ទាត់ Barcelona ឆ្ពោះទៅមុខឥតងាករេ។ ចំណែក Logo ពានរង្វាន់មាសតំណាងឲ្យនិមិត្តសញ្ញាក្រុមវិញក៏មិនធម្មតាដែរ ដែលនេះគឺកត្តាដែលធ្វើឲ្យ Fan ឈ្លក់វង្វេងជាមួយនឹងវា និង អមជាមួយនឹងអក្សរពណ៌មាសតូចៗនៅខាងក្រោមតំណាងអោយដៃគូសហការគ្នាជាកិត្តិយសបំផុតសម្រាប់អនាគតដ៏ភ្លឺស្វាងរវាងភាគីទាំងពីរ។

ម៉ូឌែល OPPO FC Barcelona ជំនាន់មុន មានភាពសាមញ្ញទាំងពណ៌ ទាំងការរចនារូបរាងខាងក្រៅ ប៉ុន្តែមើលទៅនៅតែ Cool ដដែល!

វានៅតែជាជម្រើសល្អសម្រាប់ Fan Barcelona និង អ្នកនិយមចូលចិត្តមើលបាល់ទាត់។ អ្វីដែលកាន់តែពិសេសនោះ គឺ OPPO ម៉ូឌែលនេះ បានរចនា Special Edition ជាមួយនឹងម៉ូឌែលស៊េរីថ្មី និង ទំនើបចុងក្រោយរបស់ខ្លួន OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom ធ្វើឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការ Zoom យកកីឡាករដែលលោកអ្នកពេញចិត្ត និង អាចទស្សនាការប្រកួតបានកាន់ជិតភ្នែករបស់លោកអ្នក! ប៉ុន្តែវាប្រហែលជាមានអ្វីដែលលើសពីការគិតរបស់ពួកយើងទាំងអស់គ្នា ដូច្នេះមានតែរង់ចាំមើលតាមរយៈ Page ផ្លូវការតែប៉ុណ្ណោះ

 https://www.facebook.com/OPPOCAMBODIA/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post