header ads

Sponsor

ព្រះសីហនុ ស្រុកព្រៃនប់- នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះវេលាម៉ោង ១៦ និង២០នាទី នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ លេខ ១៨៨~១៨៩ មានគ្រោះថ្នាក់មួយករណីទៀត តាមផ្លូវជាតិលេខ៤ កើតឡើងរវាងរថយន្ត០៤ គ្រឿងបុកតគ្នា ដែលមានទិសដៅភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ០១. រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9993 (រថយន្តទី១) បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។


០២. រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2C-8939 (រថយន្តទី២) បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៉ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។


០៣. រថយន្តម៉ាក TOYOTA -PRUIS ពណ៍ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 (រថយន្តទី៣) បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខ័ណមានជ័យ រាជធានីភ្នំពេញ ។


០៤. រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។


គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ។ បច្ចុប្បន្ន វត្ថុតាងរថយន្តទាំងបួន បានយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង ដោយឡែកអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post