ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ កាលពីម៉ោង៨យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ បាន ចុះបង្ក្រាបករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកកួកជេរ ( អ្នកចាប់ម៉ូយ ) នៅចំណុចផ្លូវលេខ ៩២.  ៩៤.៩៦ និងជុំវិញរង្វង់មូលវត្តភ្នំចំនួន៩នាក់។

ប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩  សមត្ថកិច្ចប្រមូល បានសរុបរួមចំនួន ៩នាក់  ប្រុសខ្ទើយចំនួន៣នាក់ និងស្រី៦នាក់។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទខាងលើ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ   ហើយកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច នឹងអនុវត្តន៍ជាប់ជាប្រចាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor