header ads

Sponsor

កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងអាវុធហត្ថ ចុះដុតបំផ្លាញចោលរថយន្ដសាំងយ៉ុងដឹកឈើចំនួន ៤គ្រឿង នៅចំណុចថ្មបាំងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីកម្លាំងរបស់លោកបានចុះបង្រ្កាប នៅលើផ្លូវជាតិ ចំនួន៤គោលដៅផ្សេងគ្នា ដោយរឹបអូសបានរថយន្ដសាំងយ៉ុង ចំនួន៤គ្រឿង ដុតបំផ្លាញចោល ។

ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ខណៈលោកថាកំពុងខ្វះខាត ដោយកំពុងសន្សំលុយដើម្បីទិញរថយន្ត យកមកបង្កេីតក្រុមការងារមនុស្សធម៌ សម្រាប់ដឹកសពមិនយកប្រាក់ តែគេវិញដុតឡានចោល ។

ឯកឧត្តមបានបន្ថែមថា គ្រាន់តែនិយាយរឿងអារម្មណ៍ស្ដាយទេ មិនហ៊ានរិះគន់ទេ ព្រោះអ្នកអនុវត្តន៍ច្បាប់គេសុទ្ធតែជាអ្នកចេះដឹង !

ការពិតខ្ញុំគាំទ្រយុទ្ធនាការបង្ក្រាបបទល្មេីសព្រៃឈេីទ្រង់ទ្រាយធំនេះ តែជាការល្អគឺចាប់មេខ្លោងបំផ្លាញដែលជ្រកក្រោមគ្រប់រូបភាពមកដាក់ទោសធ្ងន់ ទៅដុតអីឡាន ឡានវាដឹងស្អីវា គួរដកហូតសម្ភារៈអស់នេះជាសម្បត្តិរដ្ឋ បរិច្ចាគវា សម្រាប់អ្នកអាចយកកែឆ្នៃធ្វេីជាប្រយោជន៍សាធារណៈ បានល្អ ។ បេីគ្រឿងញៀនដុតចោលចុះវាជារបស់ខុសច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post