Friday, July 26, 2019

ចំនួនកាន់តែតិច កាន់តែពិសេស! សាកប៉ាន់ស្មានតម្លៃ OPPO Reno FC Barcelona Special Edition ទៅមើល៍ថាវាមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ខណៈ OPPO Automobile Lamborghini Find X តម្លៃ $1999

Tags

មកដល់ពេលនេះទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno FC Barcelona Special Edition បានកំពុងក្លាយជាប្រធានបទសំខាន់មួយចំពោះអ្នកដេញស៊េរីទូរស័ព្ទក្នុងការជជែកដេញដោលគ្នាលើសមត្ថភាពរបស់វានិងតម្លៃពិតប្រាកដរបស់វា ដោយសារតែវាមានលក្ខណៈពិសេសខុសពីស៊េរីទូរស័ព្ទ Reno ធម្មតា ដោយវាបានរចនាឡើងក្នុងទម្រង់ថ្មីស្រឡាងតែម្តងដែលបានសហការគ្នាយ៉ាងជិតស្និតជាមួយ Brand ក្លិបបាល់ទាត់ដ៏ល្បីនៅប្រទេសអេស្ប៉ាញ និង នៅលើពិភពលោកគឺក្លិប FC Barcelona។

សូមរំលឹកថានាពេលកន្លងមកក្រុមហ៊ុនទូរស័ព្ទដៃ OPPO ចាប់ផ្តើមធ្វើការសហការគ្នាជាមួយនឹងក្លិប Barca តាំងពីថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2015 កន្លងទៅរហូតមកដល់ពេលនេះគឹមានរយៈពេលជិត៣ឆ្នាំហើយ ហើយម៉ូឌែល Reno 10X គឺជាម៉ូឌែលជំនាន់ទី៤ បន្ទាប់ពីម៉ូឌែល R7 Plus, R9 , R11 ហើយកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិប Barca ក៏បានប្រកាសថានឹងបន្តសហការគ្នាក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ជាពិសេសម៉ូឌែល OPPO Reno FC Barcelona Special Edition នេះគឺជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាន ព្រមទាំងមានតែមួយគត់នៅលើលោក ក្នុងការបង្កើត Brand Image រវាងភាគីទាំងពីរ។ 

ដូច្នេះសូមក្រឡែកមើលម៉ូឌែលចុងក្រោយ Special Edition ជាមួយ Brand Barcelona    ដ៏ល្បីមួយនេះវិញ គឺថាមិនចាញ់ម៉ូឌែលមុនៗឡើយ បើប្រៀបធៀបជាមួយ OPPO Automobile Lamborghini Find X វិញ គឺថាកប់ស៊េរីតែម្តង ព្រោះកាលពីជំនាន់ OPPO Automobile Lamborghini Find X ពាក់កណ្តាលឆ្នាំ២០១៨មកស្រុកខ្មែរមានតែចំនួន១០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃរហូតដល់ទៅ $1999  ដែលធ្វើឲ្យអ្នកនិយមលេងទូរស័ព្ទ និង គាំទ្រម៉ាករថយន្តស្ពត Lamborghini ឈ្លក់វង្វេងនឹងម៉ូឌែលនោះខ្លាំងណាស់ ដោយពួកគេបានដណ្តើមគ្នាទិញ ហើយមានអ្នកខ្លះទៀត ហ៊ានឲ្យតម្លៃលើសពីតម្លៃកំណត់លក់របស់ក្រុមហ៊ុនថែមទៀតផង ព្រោះតែវាជាប្រភេទទូរស័ព្ទដែលពិសេសខ្លាំងជាងគេកាលពីជំនាន់នោះ ព្រោះ OPPO Automobile Lamborghini Find X បានរចនាឡើងដោយភ្ជាប់ជាមួយនឹង​ Brand រូបសញ្ញាគោព្រៃតំណាងឲ្យរថយន្តស្ពតដ៏ល្បីល្បាញលើពិភពលោកស្អាតទាំងឈុតតែម្តង! ដូច្នេះចាំមើលថា OPPO Reno FC Barcelona Special Edition ជំនាន់ទី៤នេះវិញថាវាមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ?

ហើយអ្វីដែលកាន់ Surprise អ្នកដេញស៊េរីទូរស័ព្ទ និង Fan Barcelona ជាងមុនទៅទៀតនោះ គឺម៉ូឌែលនេះនឹងមកស្រុកខ្មែរ តែត្រឹម៦៨គ្រឿងប៉ុណ្ណោះ! មិនដឹងយ៉ាងម៉េចយ៉ាងណាទេលើកនេះ!! មានតែចាំតាមដានទស្សនាជាបន្ត…

Feature Ads