header ads

Sponsor

ភ្នំពេញៈ នារីម្នាក់ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបនាងនិងសង្សាររបស់នាង ដែលជាជនជាតិចិនតៃវ៉ាន់ បានចូលកន្លែងម៉ាស្សាក្នុងហាងយីហោ "ម៉ាស្សាបែបបុរាណ" ហើយនារីម៉ាស្សាម្នាក់ បានឲ្យនាងចេញទៅចាំខាងក្រៅ ហើ​យនាងក៏ទៅទិញបាយយកមកញាំ ហើ​យមកអង្គុយចាំ​ លុះ​ពេលម៉ាស្សារួច​ហើយ​ ទាំងម្ចាស់ហាង ទាំងនារីម៉ាស្សាក្នុងហាងថា មិនយកលុយទេ រួចក៏ចាកចេញពីកន្លែងកើហេតុ ដោយ​នឹកឆ្ងល់ក្នុងចិត្តពេក ក៏ឆែកមើលលុយ ស្រាប់តែឃើញលុយដុល្លារក្លែងក្លាយ១០០ដុល្លារ ខណៈលុយក្នុងកាបូបមានលុយ១៥០ដុល្លារ ទើប​ដឹងថា មានអ្នកឆ្លៀតឧកាសលួចបន្លំប្តូរលុយ ហើយនាំគ្នាទៅសួរនាំម្ចាស់ហាង ក៏កើតជាជម្លោះ ផ្អើល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហោ "ម៉ាស្សាបែបបុរាណ " លើផ្លូវ១៧២  (ក្រោយវត្តឧណ្ណាលោម ) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

នារីជាសង្សារឈ្មោះ ស្រី ស អាយុ១៩ ឆ្នាំ មុខរបរធ្វើការហាង មួយកន្លែង ស្នាក់នៅម្តុំផ្សាដើមថ្កូវ  ខណ្ឌចំការមន បានរៀបប្រាប់ថា មុនពេលកើតហេតុ  បុរសជាជនជាតិចិនតៃវ៉ាន់ ត្រូវជាសង្សាររបស់នាង បានផ្ញើសារទាក់ទងមករកនាង ហើយនាំគ្នាទៅរកផ្ទះសំណាក់គេង លុះមកដល់ផ្ទះសំណាក់មួយកន្លែង ស្រាប់តែសង្សាររបស់នាងមិនស្រួលខ្លួន ហើយចង់ម៉ាស្សាឲ្យបានស្រួលខ្លួនបន្តិច  ទើបនាងឲ្យកង់បីជួយដឹកទៅរកហាងម៉ាស្សា ហើយក៏ចូលហាងម៉ាស្សាកើតហេតុខាងលើ មានស្លាកយីហោ  "ម៉ាស្សាបែបបុរាណ " នៅក្រោយវត្តឧណ្ណាលោម  លុះពេលចូលទៅដល់មាននារីម៉ាស្សាម្នាក់ បានប្រាប់ឲ្យនាងចេញទៅចាំខាងក្រៅ ហើយនាងក៏ទៅទិញបាយយកមកញាំ ហើយមកអង្គុយចាំវិញ ។

នារីរូបស្រស់ បន្តទៀតថា ខណៈពេលបុរសចិនតៃវ៉ាន់កំពុងដេកផ្កាប់មុខ លើគ្រែ រូបនាងបានក្រឡេកទៅឃើញ មាននារី២នាក់ កំពុងតែឆែករកអ្វីមិនដឹង តែមិនដឹងថា ជាកាបូបរបស់បុរសជនជាតិចិន ដែលជាសង្សាររបស់ខ្លួនទេ ដោយមិនចាប់អារម្មណ៍ ហើយនារីទាំង២នាក់នោះ ប្រាប់ថា រកក្រដាសជូតមាត់ ទើបនាងដើរចេញមកវិញ  រហូតដល់ពេលម៉ាស្សារួច នាងបានចូលទៅប្រាប់ឲ្យគិតតែលុយ  តែទាំងម្ចាស់ហាង ទាំងនារីម៉ាស្សាក្នុងផ្ទះម៉ាស្សាខាងលើ និយាយថា មិនយកលុយទៅវិញ តែមិនចាប់អារម្មណ៍រឿងលុយទេ ហើយក៏បានអរគុណ រួចទើបនាំគ្នាត្រឡប់ទៅរកផ្ទះសំណាក់គេង។

នារីរូបស្រស់ បញ្ជាក់បន្តថា ខណៈពេលដែលទៅដល់កន្លែងគេង រូបនាងនឹងបុរសជាសង្សារ  នាំគ្នាបើកកាបូបលុយយកមក មើលឃើញលុយដុល្លារ១០០ដុល្លារ  ទំនងដូចលុយក្លែងក្លាយ  ក៏អោយមិត្តភក្តិជួយមើលទាំងអស់គ្នា ទើបដឹងថា លុយក្លែងក្លាយមែន រួច​នាំគ្នាត្រលប់មកសួរនាំម្ចាស់ទីតាំងខាងលើវិញ  តែបែរជាត្រូវស្រ្តីម្នាក់  ជាម្ចាស់ទីតាំងមកជេររូបគាត់ទៅវិញ រហូតឈ្លោះប្រកែកគ្នា មួយសន្ទុះម្ចាស់ទីតាំងកន្លែងម៉ាស្សាខាងលើ ក៏បិទទ្វារចាក់សោតែម្តង ធ្វើអោយនារីជាសង្សារខឹងយ៉ាងខ្លាំង នឹងបានទាក់ទងទៅក្រុមអ្នកសារព័ត៌មានចុះមក ហើយអោយខាងសមត្ថកិច្ចជួយអន្តរាគមន៍ផង។

ប៉ុន្តែទម្រាំ​សមត្ថកិច្ចចុះមកដល់ ម្ចាស់ទីតាំងនាំគ្នាបិទទ្វារចាក់សោឌុបគ្នាចេញទៅបាត់ អស់ ភាពយឺតយ៉ាវទាំងនេះ បានធ្វើឲ្យបុរសជនជាតិ​ចិនតៃវ៉ាន់ជាជនរងគ្រោះ ក្រវីក្បាល ដើរចុះដើរឡើង រង់ចាំសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ រួចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post