header ads

Sponsor

ព្រះសីហនុៈ ពាក្យថា សម្លាប់អ្នកកាសែតអាមេរិក The Wall Street Journal នេះរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយសារក្រោយបញ្ចប់ការ​ដឹកនាំអ្នកសារព័ត៌មាន បំពេញទស្សនកិច្ច នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ គ្មានបានឃើញ សញ្ញាណអ្វីមួយថា មានការបោះទីតាំង សម្រាប់កសាងមូលដ្ឋានយោធាចិន។

ទោះបីលោកអះអាងថា បានសម្លាប់សារព័ត៌មាន អាមេរិកក៏ដោយ ប៉ុន្តែលោកថា នឹងមិនតម្រូវឲ្យកាសែតអាមេរិក កែតម្រូវអត្ថបទរបស់ខ្លួនឡើយ។

នៅថ្ងៃទី២៦ កក្កដា លោក ផៃ ស៊ីផាន និងនាយឧត្តមសេន៍យ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បានដឹកនាំអ្នកសារព័ត៌មានកម្ពុជាជិត១០០នាក់ ទៅតំបន់មូលដ្ឋាន កងទ័ពជើងទឹករាម ក្រោយពីកាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ចិន ប្រើប្រាស់មូលដ្ឋាន ទ័ពជើងទឹករាម

ក្រោយការចុះពិនិត្យ ទៅដល់ទីកន្លែង ដែលមានការចោទប្រកាន់នោះ លទ្ធផលបានបង្ហាញថា គ្មានសញ្ញាណណាមួយ គួរឲ្យកត់សំគាល់ថា នឹងមានការរៀបចំ បោះមូលដ្ឋានទ័ពចិន នៅលើទឹកដី ខេត្តព្រះសីហនុឡើយ។

គ្មានកងទ័ព និងប្រជាជនចិនរស់នៅតំបន់រាមឡើយ ដូច្នេះការលើកឡើង របស់កាសែតអាមេរិក គឺរឿងប្រឌិតពិតប្រាកដ ។ នេះជាការលើកឡើងរបស់ លោក ផៃ ស៊ីផាន ប្រាប់អ្នកសារព័ត៌មាន។

លោកមានប្រសាសន៍ថា យើងមកនេះបានសម្លាប់ (កាសែតអាមេរិក) នូវការប្រឌិតជាក់ស្ដែង នៅនឹងកន្លែង។ សូមជម្រាបជូនដល់អ្នកបងប្អូនអ្នកសាព័ត៌មានទាំងអស់ សូមបញ្ចប់នូវសកម្មភាពអ្វីទៅដែលថា ព័ត៌មានប្រឌិតដែល ប៉ះពាល់ដល់សន្ដិសុខជាតិយើង និងប៉ះពាល់ដល់មិត្តភាពយើង ជាមួយអ្នកដ៏ទៃដែរ

លោករាប់រៀបថា មូលដ្ឋានកងទ័ពជើងទឹករាម សព្វថ្ងៃនេះមានទំហំតូច និងគ្មានទិសដៅណាមួយ ដើម្បីបង្កសង្គ្រាម ឬបង្កើតបញ្ហាជាមួយ អ្នកណាឡើយ។ លោកថា កម្ពុជាធ្វើដំណើរ ទៅរកសន្ដិភាព ស្ថេរភាព និងធ្វើយ៉ាងណាឲ្យពលរដ្ឋ រស់នៅដោយសុខសប្បាយ ហើយកម្ពុជាក៏មិន យកអាមេរិកធ្វើជាសត្រូវឡើយ។

អ្នកនាំពាក្យបញ្ជាក់ថា គ្មានសារៈប្រយោជន៍អីទេ (ឲ្យកាសែតអាមេរិកកែតម្រូវ) ព្រោះសារព័ត៌មានហ្នឹង នឹងបាត់បង់នូវសេចក្ដីទុកចិត្ត របស់មហាជនមិនត្រឹមតែកម្ពុជាទេ គឺសាកល ។ លោកនឹងឯង គេនឹងឈប់ជឿលើ ការផ្សព្វផ្សាយ នេះជាទណ្ឌកម្មរបស់សាធារណ:ជន

ឆ្លៀតឱកាសនោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងការអរគុណដល់សមាជិក អាស៊ានទាំងអស់ មានភាពស្ងៀមស្ងាត់ ចំពោះកាសែតអាមេរិក ចុះផ្សាយព័ត៌មានប្រឌិត ពីកម្ពុជា។ កម្ពុជានឹងបង្ហាញតម្លាភាព និងទទួលខុសទាំងអស់ មិនឲ្យបែកបាក់ ភាពសមាជិកអាស៊ាននោះទេ។

ចំពោះការចុះផ្សាយបំផ្លើសខុស ពីការពិតរបស់កាសែតនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញមកបដិសេធភ្លាមៗ ក្រោយឃើញ វិទ្យុវីអូអេ បានចេញផ្សាយអត្ថបទ ដែលដកស្រង់ពីកាសែតអាមេរិកនេះ អំពីការចុះផ្សាយថា កម្ពុជា-ចិនបានចុះហត្ថលេខា ដោយសម្ងាត់ឲ្យមានមូលដ្ឋានយោធាចិន នៅសមុទ្ររាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post