header ads

Sponsor

ព្រះវិហារៈ រថយន្តសាំយ៉ុងដឹកប្រេងខុសលក្ខណៈបច្ចេកទេស បណ្ដាលឲ្យ​ទុស្សេចរន្តអគ្គិសនីពីក្បាលអាគុយរថយន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

រថយន្តខាងលើ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A.4297  បើកបរដោយម្ចាស់រថយន្តឈ្មោះ ដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ«លក់ដូ»មានទីលំនៅភូមិសុះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ការឆេះនេះ បណ្ដាលឲ្យខូចខាត​រថយន្ត១គ្រឿងទាំងស្រុង ប្រេងម៉ាស៊ូតចំនួន២៥ប៊ីដុង «ចំណុះ១ប៊ីដុង ៣០លីត្រ» ស្មើនឹង៧៥០លីត្រ ប្រេងសាំងចំនួន២ភុយ ស្មើនឹង៤៤០លីត្រ ស្រាបៀចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារពាក់ព័ន្ធរថយន្ត។

ក្នុងការឆាបឆេះនោះផងដែរ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុក ប្រើប្រាស់ទឹកអស់២ឡានទើបរលត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post