header ads

Sponsor


ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុបខោអាវជជុះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅជិតសាលាចិន ទួនហ្វា ផ្លូវលេខ១៧៣ និងលើផ្លូវ១៦៧ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។

តាមប្រភពព័ត៌មាន បានឲ្យភ្នាក់ងាខេមប៉ុស្តិ៍ដឹងថា ទីតាំងខាងលើជាឃ្លាំងសម្រាប់ស្តុកខោអាវជជុះ ដោយពុំមានមនុស្សនៅនោះទេ គឺចាក់សោឃ្លាំងចោល ហើយនៅមុនពេលកើតហេតុ មិនដឹងថា មានរឿអ្វីនោះទេ ស្រាប់តែឃើញអណ្ដាតភ្លើងឆេះចេញពីខាងក្នុងមក ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗ។

ដោយសារតែផ្លូវចូលតូចចង្អៀត ទើបធ្វើអោយពិបាកក្នុងការបាញ់ពន្លត់ ភ្លើងកាន់តែឆេះខ្លាំងរាល់ដាល់ដល់ឃ្លាំងជាប់គ្នាទៀត ដែលមានទីតាំងជាប់គ្នា។ ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលលនេះជំហ៊ានដំបូងសន្និដ្ឋាន បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទើ​បបង្កអោយឆាបឆេះបែបនេះ  តែយ៉ាងណាមិញលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ  រាជធានីភ្នំពេញ មិនទាន់អាចសន្ឋិដ្ឋានបាននៅឡើយ ដោយសារមូលហេតុអ្វីខ្លះ ខណៈដែលកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវសិន។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលើនេះផងដែរ បើតាមមន្ត្រីជំនាញពន្លត់អគ្គិភ័យ បានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងដែរថា កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យ ពិបាកធ្វើការអន្តរាគមន៍បាញ់ពន្លត់ណាស់ ដោយសារច្រកចេញចូលតូចពេក មិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលលពោរពេញទៅដោយដុំខោអាវជជុះជាច្រើនផងដែរ រហូតមកទល់ម៉ោង៦ព្រឹកនេះ ភ្លើងមិនទាន់អាចគ្រប់គ្រង បាននៅឡើយទេ  ខណៈដែលកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ កំពុងប្រមូលកម្លាំងបន្ថែមដើម្បីចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មានរថយន្តពន្លត់អគ្គិភ័យអគ្គស្នងការនគរបាលជាតិ, រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , រថយន្តពន្លត់អគ្គិភ័យការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញ  និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យ ទីក្រុងជ្រោយចង្វារ , រថយន្តពន្លត់អគ្គិភ័យ ទីក្រុងកោះពេជ្រ, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ , រថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា  និងរថយន្តពន្លត់អគ្គិភ័យ នៅតាមបណ្ដាខណ្ឌនានា ចេញមកសហការគ្នាបាញ់ពន្លត់ តែមិនទាន់គ្រប់គ្រង ស្ថានការណ៍បាននៅឡើយទេ។

ដោយឡែកសម្ភារៈ​ដែលនៅខាងក្នុងឃ្លាំងដ៏ធំនោះ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋកំពុងត្រូវបានភ្លើងលេបត្របាក់បន្តបន្ទាប់គ្នា ចំពោះទំហំនៃការខូតខាត មិនទាន់អាចកំណត់បាននៅឡើយ៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post