header ads

Sponsor

ក្រុងព្រះសីហនុ​កំពុង​រងនូវទឹកជនលិចយ៉ាងខ្លាំងដោយសារភ្លៀង​​ បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ ដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង​ ទទួល​រងនូវការជន់លិចចូលដល់ក្នុងផ្ទះ​ ជាហេតុ​បង្កឲ្យ​មានការ​ខូច​ខាត​របស់​របរប្រើប្រាស់​ និង​អាយុ​ជីវិត​ថែមទៀត​ផងជាក់ស្ដែង នៅឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ មានបុរសជនជាតិចិនម្នាក់​ បានស្លាប់ និងប្ដីប្រពន្ធជាកម្មករពីរនាក់បានស្លាប់ផងដែរ ដោយសាររលំរបងសង្កត់លើ និងមានសេចក្តីរាយការណ៍ផ្សេងទៀតបាន​បញ្ជាក់​ថា​ មានជនជាតិខ្មែរម្នាក់ទៀតនៅបាត់ខ្លួន ដោយគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ។

ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចោទជាសំណួរសួរថា៖ តេីការជន់លិចនេះជាកំហុសធម្មជាតិ ឬកំហុសមនុស្ស ?

ប្រសិនចង់ឆ្លេីយគេចវេសថាជាកំហុសធម្មជាតិ យេីងគួរឆ្ងល់ថា កំពង់សោមពីអតីតកាលធ្លាប់ភ្លៀងធំច្រេីនថ្ងៃជាប់គ្នាម្ដេចមិនមានការលិចលង់ ហេីយឥលូវនេះម្ដេចកោះកុងពុំមានការលិចលង់ ? ក្រុងព្រះសីហនុមានភូមិសាស្ត្រជាតំបន់សមុទ្រដែលមិនអាចធៀបនិងរតនៈគិរីបានទេ មិនគួរលិចលង់ទាល់តែសោះដោយសារក្រុងនោះជាប់សមុទ្រស្រាប់

ផ្ទុយទៅវិញការលិចលង់នៅតែមានព្រោះមូលហេតុមកពីការលុបបឹងព្រែកទប់ ដែលជាអាងស្តុកទឹក រំដោះទឹកយ៉ាងធំ ក៏ដូចជាការរំលោភទន្ទ្រាន អាងចម្រោះទឹកកខ្វក់មួយកន្លែងផ្សេងទៀត ទេីបជាមូលដ្ឋាននាំអោយក្រុងព្រះសីហនុនាពេលនេះលិចលង់ដោយសារជំនន់ទឹកភ្លៀង

ក្រុងព្រះសីហនុ ត្រឹមរជ្ជកាលលោក យន្ត មីន បានបន្សល់នៅភាពរញ៉េរញ៉ៃ ថ្មបាក់ជាច្រេីនរយផ្ទាំង អោយលោក គួច ចំរេីន ទូលយ៉ាងលំបាកបំផុត អាចនិយាយថាអ្នកចាស់ចង អ្នកថ្មីស្រាយ។

លោកបានចាត់ទុក ករណីលិចលង់នេះជាភស្តុតាងជាក់ស្ដែងថ្មីមួយទៀតបន្ទាប់ពីរឿងរលំអាគារ ដែលបញ្ជាក់យ៉ាងច្បាស់ពីកម្សោយរបស់ រជ្ជកាលលោក យន្ត មីន ។

យ៉ាងណាមិញ លោកក៏សូមចូលរួមកោតសរសេីរលេីកទឹកចិត្ត លោកអភិបាលថ្មី ដែលកំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ហេីយសូមបួងសួងអោយពលរដ្ឋក្រុងព្រះសីហនុទទួលបានតែសេចក្ដីសុខសុវត្តិភាព ចៀសផុតពីហនិភ័យនានា ។ សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post