header ads

Sponsor

​ខេត្តរតនគិរី៖  មានករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យបាត់ខ្លួនក្មេងស្រីម្នាក់កាលពីវេលាម៉ោង​​១១ និង ៥២នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវកន្លែងដែលត្រូវទឹកជន់លិច ភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី​  រហូតមកដល់រសៀលថ្ងៃដដែល​គឺនេះរកឃើញសាកសពហើយ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ​ខេត្តរតនគិរី។

​បច្ចុ​ប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post