header ads

Sponsor

រតនគិរី៖ នៅវេលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបផលអនុផលព្រៃឈើ ដោយបានឃាត់រថយន្តសាំយុង០១ គ្រឿង ដឹកធ្យូងបង្កប់ឈើគ្មានច្បាប់ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយរឹបអូសឈើសុក្រមចំនួន ០៧សន្លឹក, ធ្យូងចំនួន ៥៥បាវ និងរយន្តសាំយុងពណ័សពាក់ស្លាកលេខ ភព 2N.2544 ចំនួន០១គ្រឿង ។ (អ្នកបើកបររត់គេចខ្លួនបាត់)

បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post