header ads

Sponsor

ភ្នំពេញ ៖បន្ទាប់ពីមានការរិះគន់លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ថាអសកម្មក្នុងការដឹកនាំកម្លាំងការពារសន្តិសុខជូនពលរដ្ឋ ក្នុងនោះដែរអធិការដ្ឋាននគរបាលខណ្ឌទួលគោកសូមធ្វើការបកស្រាយបំភ្លឺ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបបាន និងឃាត់ខ្លួនជនសង្ស័យដែលលួចសកម្មក្នុងរាជធានីភ្នំពេញ(លួចម៉ូតូ) ចំនួនសរុប០៤នាក់ (ស្រី០២នាក់) នៅចំនុចផ្ទះសំណាក់នគរជុំ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី ។

ដកហូតបានម៉ូតូចំនួន០២គ្រឿង និងបានប្រគល់ជូនទៅជនរងគ្រោះវិញ។ ចំណែកម៉ូតូដែលនៅសល់ចំនួន០៣គ្រឿង កំពុងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវបន្ត និងប្រកាសស្វែងរកម្ចាស់ ។

ក្នុងនោះលទ្ធផលដែលបានបង្រ្កាបក្នុងរយៈពេល០៣ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩

+ បទល្មើសលួច ០៤ករណី

+ បទល្មើសកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ០១ករណី

+ និងបទល្មើសប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់ (ស្រី០២នាក់)។

លោកអធិការបានបន្ថមែថា ការប្រគល់ម៉ូតូជូនជនរងគ្រោះ និង​នៅសេសសល់ចំនួន០៣គ្រឿង​រួម​មាន ៖
១-ម៉ូតូម៉ាក KTM Duke ពណ៌ស-លាយខ្មៅ អត់ស្លាកលេខ ដែល​មានលេខតួ: 009744 លេខម៉ាសុីន: 793702033 ។
២-ម៉ូតូម៉ាក Suzuki Nex ពណ៌​ស ពាក់ស្លាកលេខ កំពង់ចាម 1V-1918 លេខតួនិងលេខម៉ាស៊ីន: 349800 ។
៣-ម៉ូតូម៉ាក Honda Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-5712 លេខតួ: 5105131 លេខម៉ាស៊ីន: 3105131 យើងកំពុងប្រកាសស្វែងរកម្ចាស់។ 

​ ប្រសិន​បើ​បងប្អូន​បាត់​ម៉ូតូ​ អាច​ពិនិត្យ​ភិនភាគ​ខាងលើ​ និង​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ ០១២​ ៦០៤​ ២៨២​ និង០៧៨​ ៩២២​ ៨២៨។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post