Sponsor

ភ្នំពេញ ៖នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល១២ខែ ក្នុងការរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

បើតាមឯកឧត្តមវិល្លាម បានឲ្យដឹងថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បាន ជម្រាបសម្ដេចតេជោ ពីំមូលដ្ឋានបញ្ហារួមទាំងវិធាននៃការដោះស្រាយបញ្ហា ដែល យេីងខ្ញុំនឹងធ្វេីសេចក្ដីព្រាងច្បាប់ដេីម្បីឲ្យដាក់ទោសទ័ណ្ឌចំពោះមន្ត្រីថ្នាក់ជាតិថ្នាក់ក្រោមជាតិណា ដែលមនធ្វេីការតាមច្បាប់ជាធរមាន រួមមានការណែនាំរបស់រដ្ឋាភិបាលមាន សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យជាដេីម ។ 

(សម្ដេចតេជោក៏រំលេចចំពោះការផ្ដោតសំខាន់លេី ភាពស្ពឹកស្រពន់របស់មន្ត្រីក៏ដូចជាភាពអសកម្ម ជាពិសេសមន្ត្រីបំរេីពលរដ្ឋមិនស្មោះត្រង់ សម្ដេចក៏នៅឈរលេីមូលដ្ឋានអភិក្រមទី៥ ខ្លាក៏វាយ រុយក៏វាយ ដំរីក៏វាយ)

សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកវាយតម្លៃខ្ពស់ចំពោះ កំណេីនសេដ្ឋកិច្ចរបស់កម្ពុជា , ស្ថេរភាពនយោបាយ , និងសន្តិភាពរបស់ជាតិ ។ 

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រតិភូខ្មែរក្រោក បានខិតខំអស់លទ្ធភាពក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដោយឈរលេីគោលការណ៍សុច្ចរឹត ស្មោះត្រង់ , ជាពិសេស យេីងខ្ញុំជំទាស់ជានិច្ចចំពោះអាកប្បកិរិយាខិលខូចរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor