
ភ្នំពេញៈ បន្ទាប់ពីទទួលបានការណែនាំនិងទទួលបានបទបញ្ជាពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនោះ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ សហការជាមួយអាជ្ញារសង្កាត់ចាក់អង្រែក្រោម និងអាជ្ញាធរសង្កាត់ចាក់អង្រែលើ រួមទាំងប្រជាការពារខណ្ឌ និងបានធ្វើយុទ្ធនាការ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងដើរកាត់ស្លាកផ្សាយពានិជ្ជកម្មដែលរំលោភចិញ្ចើមផ្លូវ អោយមានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។
ការរៀបចំសណ្ដាប់ធ្នាប់ផ្លូវនិងដើរកាត់ស្លាកតាមផ្លូវជាតិលេខ២ សង្កា់ចាក់អង្រែក្រោមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ ២០១៩ ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ និងសង្កាត់ចាក់អង្រែក្រោម រួមទាំងប្រជាការពារខណ្ឌមានជ័យ តាមរយៈយុទ្ធនាការផ្ទាល់ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ បញ្ជាក់ថា មានក្រុមការងារប្រមាណជាង២០នាក់ នាំគ្នាក្នុងការរៀបចំនិងសម្អាតតាមដងផ្លូវ។
លោកបញ្ជាក់ ធ្វើការសម្អាតនៅទីតាំងផ្លូវជាតិលេខ២ និងសម្អាតតាមដងផ្លូវក្នុងសង្កាត់ បានចុះបំពេញការងាររៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល និងដងផ្លូវផ្សេងៗក្នុងខណ្ឌមានជ័យ និងបន្តរហូតផងដែរ។
លោកអភិបាលរង ក៏បានបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា នេះ លោកបក៏បានដឹកនាំកម្លាំងចុះកាត់ស្លាក ប៉ាណូដែលខុសបច្ចេកទេស មានន័យថា ដាក់តែអក្សរបរទេស និងមិនដាក់អក្សរខ្មែរ ឬដាក់អក្សរខ្មែរពីក្រោម អក្សរ បរទេស នៅតាមផ្លូវ៦០ម៉ែត្រ រួចរាល់ ហើយ ដែរ។
លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ បន្តថា យុទ្ធនាការនេះនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម និងព្យាយាមបញ្ជ្រាបការយល់ដឹងពីសណ្ដាប់ធ្នាប់ រួមទាំងបញ្ហាអនាម័យដល់ប្រជាពលរដ្ឋកាន់តែច្រើន។ លោកក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋនឹងចូលរួមសហការ ដើម្បីភាពស្អាតរបស់ខណ្ឌមានជ័យទាំងមូល។
ក្នុងឱកាសចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យជំវិញ សង្កាត់ចាក់អង្រែក្រោមនេះ លោកមា សុភាព អភិបាលរង បញ្ជាក់ដែរថា នឹងបន្តចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះ អាជីករដែលបង្ករប៉ះការពាល់ដល់អ្នកដំណើរដទៃទៀត និងផ្លូវសាធារណៈ ទាំងអស់ត្រូវគោរពតាមច្បាប់កំណត់ ត្រូវមានការបាញ់សម្អាតមុនចាប់ផ្ដើមការធ្វើដំណើរ មានការគ្របត្រឹមត្រូវ និងមិនត្រូវដាក់ស្លាកលើផ្លូវស្មើជើងឡើយ កំណត់ជាដាច់ខាត ព្រោះច្បាប់មិនលើកលែងចំពោះជនប្រព្រឹត្តិល្មើសនោះទេ៕

















