header ads

Sponsor

ព្រះសីហនុៈ នៅវេលាម៉ោង ១០:៣០ព្រឹកថ្ងៃទី៦ សីហា ២០១៩នេះ កម្លាំងចម្រុះ​ដឹកនាំដោយ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ សហការជាមួយកម្លាំង​មូលដ្ឋានបានប្រើវិធានការក្តៅ ដោយស្ទួចរថយន្តចតគ្មានសណ្តាប់ធ្នាប់ យក​ទៅរក្សាទុកនៅមន្ទីរសាធារណការណ៍ខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី។

ថ្លែងក្នុងឱកាសនោះ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានអះអាងថា ដោយមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមបទបញ្ជារបស់លោក អ៊ី សុខឡេង អភិបាលក្រុង កម្លាំងចម្រុះរបស់លោក តែងតែបានចុះធ្វើការណែនាំជាច្រើនលើក ច្រើនសារដល់ពួកគាត់ ដែលតែងតែយកចំណីផ្លូវ ចិញ្ចើមថ្នល់ ធ្វើជាកន្លែងចតរថយន្ត និងលក់គ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ផ្លូវសាធារណៈ និងបង្កគ្រោះថ្នាក់ជាញឹកញាប់ ដោយពុំព្រមអនុវត្តន៍​តាមការណែនាំរបស់មន្ត្រីជំនាញនោះ ទើបថ្ងៃនេះ កម្លាំងចម្រុះរបស់ខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ បានចុះស្ទួចរថយន្ត និងរុះរើតូបទាំងនោះ។

លោក សន កុសល បន្តថា ចាប់ពីថ្ងៃនេះ តទៅកម្លាំង​ជំនាញរបស់លោក នឹងចុះល្បាតគ្រប់ពេលវេលា មិនបណ្តោយរថយន្តធន់ធំទាំងនោះ ធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ។

ហេតុដូចនេះ រូបលោកសូមអំពាវនាវយ៉ាងទទួចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ទាំងអស់គ្នា សូមមេត្តាលប់បំបាត់វប្បធម៌អន្តរាគមន៍​អាងអ្នកនេះ អាងអ្នកនោះ ព្រោះអ្វីៗក្នុងសង្គមរីកចម្រើនទៅបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post