header ads

Sponsor

រាជធានីភ្នំពេញ ៖ បុរសជើងខ្លាំង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងឈានដល់ការបង្កទៅជាហិង្សា ត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ទាំង២ភាគីដើម្បីសាកសួរ ខណៈនោះស្រាប់តែបុរសជើងខ្លាំងខាងលើនេះ យកក្រដាស់កំណត់ហេតុរបស់សមត្ថកិច្ចមកបាំងមុខ ពេលនោះសមត្ថកិច្ចបានព្យាយាមទាញយកមកវិញ ស្រាប់តែបុរសនោះ ទាញហែកចោល ធ្វើឲ្យសមត្ថកិច្ចជ្រុលដៃវាយបុរសនោះមួយដៃ ទើបបុរសនោះតបតមកវិញ ក៏ផ្ទុះកក្រើកពេញហ្វេសប៊ុកតែម្ដងទៅ ដោយអ្នកលេងហ្វេសប៊ុកលើកឡើងដោយសង្ស័យថាជាកូនរបស់អ្នកណាម្នាក់ ទើបបានជាហ៊ានធ្វើដូចនោះ ។

រហូតមកដល់ពេលនេះសំណុំរឿងបុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកអន្តរាគមន៍ និងបន្ទាប់ពីមានអ្នកមកធានា និងចេញសំណងទៅលើជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រួច។

ហើយចំពោះការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថាជារឿងបន្តិចបន្តួចដែលប៉ះទង្គិចមកលើសមត្ថកិច្ច ព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះ ទើបសមត្ថកិច្ចលើកលែងទោសឲ្យមិនប្តឹងឲ្យវែងឆ្ងាយនោះទេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post