header ads

Sponsor

ភ្នំពេញៈ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា មន្ដ្រីជំនាញរបស់ក្រសួងមហាផ្ទៃ បានរកឃើញអគារ និងផ្ទះជួល មួយចំនួននៅកម្ពុជា មិនទាន់ដាក់សញ្ញាសង្គ្រោះ ពេលមានអគ្គិភ័យកើតឡើង ដូច្នេះ ម្ចាស់អគារ និងផ្ទះជួល ទាំងអស់ត្រូវដាក់សញ្ញាសង្គ្រោះ និងមានច្រករត់ចេញ។

ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី សុវត្ថិភាពអគ្គិភ័យនៅកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុក គឹមលេខ អំពាវនាវ ដល់ម្ចាស់អគារ និងម្ចាស់ផ្ទះជួល ត្រូវមានការធានារ៉ាប់រងអគ្គិភ័យ។

លោកមានប្រសាសន៍ថា មកទល់ម៉ោងនេះអគារខ្លះ មិនទាន់បានធ្វើច្រកសង្គ្រោះទេ អាសញ្ញាសង្គ្រោះក៏មិនបំពាក់ ពន្លឿសារ៉ែនក៏អត់បានដាក់ ចឹងដល់ពេលឆេះ អ្នកនៅក្នុងអគារអត់បានដឹង

លោកបន្ដថា បន្ទាប់ពីការស្រាវជ្រាវ និងសិក្សាដោយមន្ដ្រីជំនាញផ្នែកបង្ការ និងពន្លត់អគ្គិភ័យ បានរកឃើញថា អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅកម្ពុជា មិនមានច្រកសុវត្ថិភាព សម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គិភ័យកើតឡើងឡើយ។

លោកបន្ថែមថា ការីកចម្រើនតែងតែមានផលប៉ះពាល់ នៅកម្ពុជាសព្វថ្ងៃនេះ មានអគារធ្វើរហូតដល់៦០ជាន់។ ប៉ុន្ដែឡានទឹកបាញ់បានត្រឹមតែ ៣-៤ជាន់ ដូច្នេះនេះជាបញ្ហា។លោកថា ម្ចាស់អ្នកផ្ទះ និងអ្នករស់នៅ ប្រើប្រាស់អគារខ្ពស់ៗ មួយចំនួន ពួកគាត់មិនទាន់យល់ដឹងថា តើម៉េចទៅដែលបណ្ដាលឲ្យមានអគ្គិភ័យ?

ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានា ដែលបណ្តាលឲ្យ មានគ្រោះអគ្គិភ័យកើតឡើង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យអ្នកជំនាញ ឯកទេសស្ថាបត្យករសំណង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ នៅពេលចេញគម្រោងប្លង់របស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ អគ្គិភ័យបានកើតឡើង ចំនួន៤២៩លើក សម្លាប់មនុស្សចំនួន១០នាក់ របួសធ្ងន់ស្រាល់ចំនួន៤៦នាក់ និងឆេះផ្ទះចំនួន៤១៨ខ្នង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post