header ads

Sponsor

ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីកាលពី១០ឆ្នាំមុន ឈានដល់ការជាប់គុកច្រវ៉ាក់ ដាក់ខ្នោះដូចសម័យប៉ុលពត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៩នេះ ដីរបស់ លោកស្រី ចាន់ហឿ ជាន់គ្នានឹងដី ឧកញ៉ា លឹម ទាឡេង យ៉ាងណាតាមសេចក្ដីជូនដំណឹងដដែលថា ក្រុមការងារនឹងចុះទៅកាន់ខេត្តបាត់ដំបង ដើម្បីធ្វើការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងស្រាវជ្រាវលម្អិតលើករណីនេះ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

ប៉ុន្តែបើយោងតាមភស្ដុតាងដែលឯកឧត្តមវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបង្ហាញាថា ដី លឹម ទាឡេង ឆ្ងាយពីដីរបស់ លោកស្រី ចាន់ ហឿ ដែលនៅក្នុង ភូមិគុយវែង ឃុំព្រះផុស រហូតដល់ទៅ៩គីឡូមែត្រ ឯណោះ ។

ជាមួយគ្នានេះឯកឧត្តមវិល្លាម សូមសាធារណៈជនមេត្តាថ្លឹងថ្លែងអោយបានស៊ីជម្រៅ ។ ខ្ញុំបារម្ភថាមានគេកំពុងយក ទាំងទ្រ ទាំងប៉ី ទាំងប៉ោត សហការគ្នា ប្រគុំភ្លេង ភូតភរ នាយករដ្ឋមន្ត្រី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post