header ads

Sponsor

ភ្នំពេញ ៖ នាវេលាម៉ោង​២៣យប់​ ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០១៩​  មានហេតុការណ៍មួយគួរឲ្យភ្ញាក់ផ្អើល ក្រោយពីនារីម្នាក់​ត្រូវជនសង្ស័យ​ ២នាក់​ ធ្វើស៊ីប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព នៅតាមបណ្តោយផ្លូវលេខ៥១​ រួចជនសង្ស័យ​ ក៏នាំគ្នារត់គេចខ្លួនបានដោយសុវត្ថិភាព​ស្ថិតនៅក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ៕

នារីរងគ្រោះមានឈ្មោះថា​ ៖​ នី​ តា អាយុ​ ២២ ឆ្នាំ មុខរបរ នាក់ដូរលុយ បច្ចុប្បន្នស្លាក់នៅផ្លូវវេងស្រេង​ ។

នៅមុនពេលកើតហេតុ​ រូបគាត់ជាមួយនឹងប្ដី​ បានចេញមកពីភោជនីយដ្ឋានមួយកន្លែង​ រួចជិះម៉ូតូម៉ាក​ zoomer-X ពណ៍ស ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ 1FJ-2523 តម្រង់មកផ្ទះវិញ​ ខណៈមកដល់ចំណុចផ្លូវលេខ៥១​ ទល់មុខវត្តលង្កា​ រូបគាត់ក៏បានទម្លាក់ប្តី​ រួចជិះម៉ូតូបន្ត​ក្នុងទិសដៅបញ្រ្ចាស់ផ្លូវ​ តាមបណ្តោយផ្លូវលេខ៥១ ស្រាប់តែជិះបានបន្តិច​ ក៏លេចមុខជនសង្ស័យ​ ២នាក់​ ជិះម៉ូតូ​ ១គ្រឿង​ មកពីមុខម៉ូតូរបស់គាត់​ ធ្វេីអោយម៉ូតូរបស់គាត់ដួល​ នារីរងគ្រោះបន្តថា​ ៖​ ភ្លាមៗនោះ​ ជនសង្ស័យម្នាក់​ ដែលអង្គុយក្រោយ​ បានលោតចុះមក​ លេីកយកម៉ូតូម៉ាក​ Zoomer -X របស់គាត់​ រួចក៏ជិះយកទៅបានសម្រេច​សុវត្ថិភាព​ ដោយមិនរំខានដល់សមត្ថកិច្ចសូម្បីតែបន្តិច​ ។

ក្រោយពេលកើតហេតុ​ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ដើម្បីឲ្យសមត្ថកិច្ចធ្វេីការស្រាវជ្រាវ​ តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post