header ads

Sponsor

ស្វាយរៀងៈ ស្ត្រីជាកម្មករសំណង់ម្នាក់ បានរងរបួសបាក់ភ្លៅខាងស្តាំ ខណៈដែលកំពុងជិះម៉ូតូត្រូវដើមចន្ទគីរីរលំសង្កត់ពីលើតែម្តង។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លើផ្លូវបែកជាបួនទល់មុខក្លោងទ្វារវត្តសន្តិភាពហៅខ្លាហើរ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

បើតាមស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់ និងប្អូនស្រីបង្កើតបានជិះម៉ូតូចេញពីផ្ទះទៅធ្វើសំណង់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានដើមចន្ទគីរីបាក់រលំសង្កត់ពីលើតែម្តង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕
ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post