header ads

Sponsor

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានជនមិនស្គាល់មុខយកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទ បានសម្រេច  ហើយគេចខ្លួនបាត់  នៅច្រកដឿងហែម ក្រោយផ្ទះជួលមួយកន្លែង ហើយជនរងគ្រោះ​ស្រែកឆោរឡោផ្អើលសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ចុះទៅជួយអន្តរាគមន៍ តែជនមិនស្គាល់មុខនោះ គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖០៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា ២០១៩នេះ នៅតាមផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

បើតាមសម្ដីស្ត្រីរងគ្រោះឈ្មោះ នុត ធាវី ហៅខួច មុខរបរ អ្នកបោសសម្អាត ផ្ទះអោយគេ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ  រូបនាងនិងនារីម្នាក់ទៀតជាមិត្តភក្តិនិងគ្នា បានយកសក់ក្លែងក្លាយ  យកមកអោយមិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅលើជាន់ទី៣ ហើយមួយសន្ទុះក្រោយមកនាងក៏ប្រាប់មិត្តភក្តិនាងថា  ចុះត្រលប់មកវិញមុនហើយ ព្រោះមិត្តភក្តិនាងកំពុងជាប់រវល់ ជជែកគ្នា លុះពេលចុះមកដល់ជាន់ផ្ទាល់ដី ស្រាប់តែមាន ជនមិនស្គាល់មុខម្នាក់ បានមកពីក្រោយធ្វើសកម្មភាពស្ទុះចាប់នាង ផ្ដួលរួចយកកាំមកភ្ជង់បំពង់ក.របស់នាង បណ្ដាលឲ្យមាត់បន្តិចដែរ ហើយយកកាបូប និងទូរស័ព្ទរបស់នាង ហើយរត់គេចខ្លនបាត់ស្រមោលតែម្ដង។

ឃើញជនសង្ស័យ រត់ចេញទៅ ទើបនាងស្រែកឆោឡោ ខណៈដែលមានសមត្ថកិច្ចម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ទើបនាំស្ត្រីរងគ្រោះ និងមិត្តភក្តិរបស់នាង យកមកស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំ ហើយសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ក៏ដឹកជនរងគ្រោះទៅចង្អុលបង្ហាញ កន្លែងកើតហេតុ  រួចសួរដំណើររឿងហេតុបានដឹងច្បាស់ហើយ ក៏នាំត្រលប់មកប៉ុស្តិ៍វិញ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី២ រួចហើយ ដើម្បីអោយសមត្ថកិច្ចជួយ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនល្មើស តាមជំនាញពេលក្រោយទៀត៕
ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post